website_news:2016230202

ពលករខ្មែរម្នាក់ស្លាប់បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃបាន១ថ្ងៃ

(http://www.ppthmey.com/ដោយ៖ ភ្នំពេញថ្មី 23 កុម្ភៈ 2016)

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ជាពលករខ្មែរដែលបានស្លាប់បន្ទាប់ពីវិលត្រឡប់មកពីប្រទេសថៃ ខេត្តចន្ទ័បូរ៉ី មានឈ្មោះ សេក កក្កដា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

ប្រជាពលរដ្ឋអ្នកជិតខាងក្នុងភូមិខ្នាចរមាសបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារជីវភាពលំបាកខ្លាំងពេកទើបសំរេចចិត្តឆ្លងដែនទៅធ្វើការនៅប្រទេសថៃបានប្រហែល៣-៤ខែប៉ុណ្ណោះ ជាកម្មកររោងចក្រផលិតស្បៃជ័រ (ពណ៌ខៀវ) ។ នៅក្នុងអំឡុង១សប្តាហ៍មុននេះនៅប្រទេសថៃពលករម្នាក់នេះមានអាការៈហើមស្មាមួយចំហៀង ហើយក៍លេបថ្នាំជាសះស្បើយដូចធម្មតា បាន១ថ្ងៃក៍ទៅបន្តរធ្វើការងារទៀត ការទៅធ្វើការសារជាថ្មីនេះជាហេតុលាប់ជំងឺឡើងវិញហើមមកដៃ និងជើងឃើញសភាពមិនស្រួលបងប្អូនក៍បាននាំមកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ការសំរាកព្យាបាលបាន១ថ្ងៃ១យប់ក៍ស្លាប់នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះក្រុមគ្រួសារបានបញ្ជូនសាកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតក្នុងភូមិ ឃុំខាងលើ ៕

website_news/2016230202.txt · Last modified: 2017/02/27 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki