website_news:2016230204

ក្រុមអន្តោប្រវេសន៍ជាង ១១០នាក់ត្រូវកងឆ្មាំសមុទ្រអ៊ីតាលីសង្គ្រោះនៅតាមសមុទ្រក្បែរកោះស៊ីស៊ីលី

(http://bayontv.com.kh/23/02/2016)

អ៊ីតាលី៖ កងឆ្មាំសមុទ្រអ៊ីតាលីឱ្យដឹងថា ក្រុមអន្តោប្រវេសន៍ជាង ១១០នាក់ត្រូវបានគេសង្គ្រោះចេញពីទូកជ័រមួយគ្រឿង នៅតាមសមុទ្រតំបន់កោះស៊ីស៊ីលីកាលពីថ្ងៃច័ន្ទម្សិលមិញ។ ក្រុមអន្តោប្រវេសន៍ជាង ១១០នាក់ត្រូវកងឆ្មាំសមុទ្រអ៊ីតាលីសង្គ្រោះនៅតាមសមុទ្រក្បែរកោះស៊ីស៊ីលី ក្រោយពីបានទទួលព័ត៌មានភ្លាមនោះ កងឆ្មាំសមុទ្រក៏បានទៅដល់ទូកក្រុមអន្តោប្រវេសន៍ កំពុងស្ថិតក្នុងភាពភ័យខ្លាចគ្រោះថ្នាក់កើតឡើង ដែលនាឱកាសនោះកងកម្លាំងក៏បានបង្ខំឱ្យពួកគេនៅស្ងៀមជៀសវាងការក្រឡាប់ទូក និងធ្វើការសង្គ្រោះ។ ការសង្គ្រោះត្រូវបានគេធ្វើឡើងយ៉ាងប្រុងប្រយ័ត្នម្តងមួយៗ ចេញពីទូកឡើងទៅលើនាវា។ ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិឱ្យដឹងថា នៅក្នុងឆ្នាំថ្មីនេះមានក្រុមអ្នកភៀសខ្លួនជាង ១សែន ១ពាន់នាក់ ហើយបានទៅដល់បស្ចិមប្រទេស ដែលពួកគេភាគច្រើនបានធ្វើដំណើរឆ្លងកាត់តាមប្រទេសក្រិក ហើយជាង ៦៥០០នាក់បានទៅដល់ទ្វីបអ៊ីតាលី។ មន្ត្រី UNHCR បន្តថា នៅឆ្នាំថ្មីនេះក៏មានជនអន្តោប្រវេសន៍ចំនួន ៤០៦នាក់បានស្លាប់ និងបាត់ខ្លួនក្នុងពេលធ្វើដំណើរតាមសមុទ្រនោះ៕

website_news/2016230204.txt · Last modified: 2017/02/27 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki