website_news:2016230301

ក្រសួងការងារកម្ពុជា ថៃ ចុះអនុស្សារណៈចំនួន៣

(http://www.dap-news.com/kh) អង្គារ, ២២ មិនា ២០១៦ 19:35

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និង ថៃ នៅថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០១៦ នេះបានចុះកិច្ចព្រមព្រៀង លើអនុស្សារណៈចំនួន៣ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការងារនៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។ តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានឲ្យដឹងថា កិច្ចព្រមព្រៀង ចំនួន៣ ត្រូវបានចុះហត្ថលេខា ជាមួយសមភាគីថៃ ក្នុងនោះរូមមាន៖ ១-អនុស្សរណៈយោគយល់គ្នាស្ដីពីការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការជួយ សង្គ្រោះជនរងគ្រោះ ២-អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិបត្តិការលើវិស័យការងារ និង ៣-កិច្ចព្រមព្រៀងលើវិស័យពលកម្ម។ ភាគីទាំងពីរប្ដេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតដើម្បីផលប្រយោជន៍របស់ ប្រជាជននិងប្រទេសទាំងពីរ៕

website_news/2016230301.txt · Last modified: 2017/02/28 11:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki