website_news:2016230303

ជនអន្តោប្រវេសន៍ជាង ១៥០នាក់ត្រូវបានគេជួយសង្គ្រោះនៅតាមឆ្នេរសមុទ្រនៃកោះឡេស្បូស

(http://bayontv.com.kh/23/03/2016)

ក្រិក៖ ជនអន្តោប្រវេសន៍ជាង ១៥០នាក់ត្រូវបានជួយសង្គ្រោះនៅតាមឆ្នេរសមុទ្រ នៃកោះឡេស្បូសរបស់ប្រទេសក្រិកកាលពីថ្ងៃអង្គារម្សិលមិញ បើទោះជាកិច្ចព្រមព្រៀងមួយរបស់សហភាពអឺរ៉ុបជាមួយទួរគី បានបិទផ្លូវដែលមនុស្សមួយលាននាក់ បានឆ្លងកាត់តាមសមុទ្រអាជីនទៅកាន់ប្រទេសក្រិកក្នុងឆ្នាំ2015។

ទូកសង្គ្រោះមួយគ្រឿងនៃអង្គភាពកងទ័ពជើងទឹក របស់ប្រទេសន័រវែសដែលជាផ្នែកមួយ នៃ កងកម្លាំងហ្វ្រន់ធិក បានពង្រាយក្នុងសមុទ្រអាជីន បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៤០នាក់ និងបាននាំពួកគេទៅកាន់កំពង់ផែមីធីឡិន ខណៈនាវាឆ្មាំសមុទ្រក្រិកមួយគ្រឿងបាននាំមនុស្ស 129នាក់ ដែលត្រូវបានជួយសង្គ្រោះអំឡុង យាមល្បាតតាមដែនសមុទ្រនៅពេលព្រឹក។ ក្រោមកិច្ចព្រម ព្រៀងរបស់សហភាពអឺរ៉ុបជាមួយប្រទេសទួរគី ,ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនទាំងអស់ រួមទាំងជនជាតិស៊ីរីដែលឆ្លងទៅប្រទេសក្រិក ខុសច្បាប់តាមសមុទ្រពីថ្ងៃទី២០ មីនា នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នឹងត្រូវបញ្ជូនជនភៀសខ្លួនទាំងនោះ ត្រឡប់ទៅកាន់ប្រទេសទួរគីវិញ នៅពេលពួក គេបានចុះឈ្មោះ និងប្រកាសសុំសិទ្ធជ្រកកោនរួច៕ អត្ថបទ៖ សុខមាន

website_news/2016230303.txt · Last modified: 2017/02/28 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki