website_news:2016230501

ជនភៀសខ្លួនជាង៩០ភាគរយចូលដល់សហគមន៍អឺរ៉ុបត្រូវបង់លុយឲ្យក្រុមជួញដូរមនុស្ស

(http://beta.nokorwatnews.com) គេហទំព័រនគរវត្ត Saturday , 21 May 2016

ប៉ូលិសអឺរ៉ុប Europol និងប៉ូលិសអន្តរ ជាតិInterpol កាលពីថ្ងៃទី១៨ ខែឧសភា បានប្រកាសថា កាលពីឆ្នាំកន្លងមកមាន ជនភៀសខ្លួនរហូតដល់ទៅជាង១លាន នាក់បានចូលដល់ទឹកដីអឺរ៉ុប ហើយក្នុង ចំណោមនោះមានពលរដ្ឋរហូតដល់ទៅ ៩០ភាគរយត្រូវបង់ថ្លៃជូនក្រុមជួញដូរ មនុស្ស។

តាមរបាយការណ៍របស់ប៉ូលិសខាងលើ ក្រុមជួញដូរមនុស្សរកប្រាក់ចំណូលបាន រហូតដល់ពី៥ទៅ៦ពាន់លានដុល្លារដោយ សារតែក្រុមជួញដូរមនុស្សបង្ខំឲ្យជនភៀស ខ្លួនត្រូវតែបង់ប្រាក់ឲ្យពួកគេយ៉ាងតិច ៣,២០០ដល់៦,៥០០ដុល្លារអាមេរិកដើម្បី បានចូលទៅកាន់អឺរ៉ុប។ បណ្តាញជួញដូរ មនុស្សកំពុងតែរកប្រាក់បានយ៉ាងច្រើន ដោយសារតែមានជនភៀសខ្លួនច្រើនចូល ទៅអឺរ៉ុប។

ក្នុងពេលជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍រវាងសហភាព អឺរ៉ុបនឹងប្រទេសទួរគីកំពុងជួបឧបសគ្គ។ ឧបសគ្គដែលបានកើតមានឡើងក្រោយពីការថ្លែងរបស់លោកប្រធានាធិបតីទួរគី Receyp Tayyip Erdogan ប្រឆាំងនឹង សំណើមួយរបស់អឺរ៉ុបដែលសុំឲ្យទួរគីធ្វើ កំណែទម្រង់ច្បាប់ប្រឆាំងភេរវនិយម។ អឺរ៉ុបបានបញ្ជាក់ថា បើទួរគីមិនបំពេញលក្ខ ខណ្ឌមួយនេះទេ អឺរ៉ុបនឹងមិនលុបចោល ទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីដែលចង់ចូលក្នុងលំហ Schengen ឡើយ។

ដើម្បីអាចឲ្យអឺរ៉ុបលុបទិដ្ឋាការសម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហ Schengen បាន អឺរ៉ុបបានតម្រូវឲ្យទួរគីបំពេញលក្ខខណ្ឌ ចំនួន៧២ចំណុចចាប់ពីពេលនេះដល់ ដំណាច់ខែមិថុនាខាងមុខ។ ជាថ្នូរត្រឡប់ពី ទួរគីវិញ ទួរគីបានយល់ព្រមចុះកិច្ចព្រមព្រៀងជាមួយអឺរ៉ុបក្នុងការទទួលយកជន អន្តោប្រវេសន៍។ កិច្ចព្រមព្រៀងស្តីពីជន អន្តោប្រវេសន៍រវាងអឺរ៉ុបនឹងទួរគីត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ កិច្ចព្រមព្រៀងស្តីពីជនអន្តោ ប្រវេសន៍នោះបានចែងពីការចាប់បញ្ជូនជន អន្តោប្រវេសន៍ដែលចូលក្នុងទឹកដីប្រទេសក្រិកខុសច្បាប់ទៅកាន់ប្រទេសទួរគីវិញ។

ក្រៅពីយល់ព្រមលប់ចោលទិដ្ឋាការ សម្រាប់ពលរដ្ឋទួរគីចូលក្នុងលំហរ Schengen អឺរ៉ុបក៏យល់ព្រមផ្តល់ប្រាក់ឲ្យទួរគី ចំនួន៣.០០០លានអឺរ៉ូដែរ។ តែជាដំបូង ទួរគីត្រូវគោរពឲ្យបានពេញលេញនូវលក្ខខណ្ឌចំនួន៧២ចំណុចជាមុនសិន។ នៅ ក្នុងលក្ខខណ្ឌចំនួន៧២ចំណុចរបស់អឺរ៉ុបក៏មានសំណូមពរឲ្យទួរគីធ្វើកំណែទម្រង់លើច្បាប់ប្រឆាំងភេរវនិយមដែរ។ ច្បាប់ ដែលអឺរ៉ុបយល់ថា មិនបានឆ្លើយតបតាមស្តង់ដារប្រជាធិបតេយ្យរបស់អឺរ៉ុបទេ។

កន្លងមកទីក្រុងអង់ការ៉ាធ្លាប់បានបញ្ជាក់ ថា ខ្លួនបានបំពេញលក្ខខណ្ឌជាច្រើនដែលអឺរ៉ុបបានទាមទារ រួមទាំងសម្រួលច្បាប់ ប្រឆាំងភេរវនិយមផង។ សូមជម្រាបជូនថា សម្រាប់រដ្ឋាភិបាលទួរគីច្បាប់ប្រឆាំងភេរវនិយមជាប្រធានបទរសើបខ្លាំងណាស់ ព្រោះចំពេលដែលទួរគីកំពុងប្រឈមនឹង ជម្លោះជាមួយក្រុមឧទ្ទាមឃើដ និងកំពុង ទទួលរងអំពើភេរវកម្មជាច្រើនដងពីពួក ជីហាដអង្គការ រដ្ឋអ៊ិស្លាម។ តែសម្រាប់អឺរ៉ុប ច្បាប់ប្រឆាំងភេរវនិយមរបស់ទួរគីហាក់ ដូចជាទូលំទូលាយខ្លាំង ព្រោះវាបានប៉ះ ពាល់ដល់ក្រុមប្រឆាំងនៅទួរគី។

ជាថ្មីម្តងទៀត អឺរ៉ុបបានស្នើឲ្យទួរគីធ្វើកំណែទម្រង់ច្បាប់នេះឲ្យបានស៊ីជម្រៅ បន្ថែមទៀត។ តែលោកប្រធានាធិបតីទួរគី Erdogan បានបដិសេធ និងប្រើពាក្យធ្ងន់ៗតបនឹងអឺរ៉ុបយ៉ាងដូច្នេះថា « បើអឺរ៉ុបមិន សុខចិត្តទេ យើងគួរតែចែកផ្លូវគ្នាដើរ ហើយអឺរ៉ុបអាចទៅចុះកិច្ចព្រមព្រៀងជា មួយអ្នកផ្សេងចុះ » ។ សម្រាប់មជ្ឈមណ្ឌល European Policy Center បានយល់ ឃើញថា ពាក្យសម្តីរបស់ប្រមុខរដ្ឋទួរគី អាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងអឺរ៉ុប និងទួរគីស្តីពីជនអន្តោប្រវេសន៍រលាយត្រឹមនេះ ៕ ម៉ែវ សាធី

website_news/2016230501.txt · Last modified: 2017/03/02 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki