website_news:2016230602

ស្ត្រីហ្វីលីពីន២៩នាក់ ត្រូវបានជួយសង្គ្រោះពីការជួញដូរ នៅម៉ាឡេស៊ី

(http://kleykley.sabay.com) គេហទំព័រខ្លីខ្លី ថ្ងៃទី 22-Jun-2016 04:44 pm

ស្ថានទូតហ្វីលីពីននៅទីក្រុងកូឡាឡាំពួរ បញ្ជាក់ថាអាជ្ញាធរបានជួយសង្គ្រោះស្ត្រីហ្វីលីពីន ២៩នាក់ ដែលត្រូវគេជួញដូរឲ្យបម្រើការងារនៅបារ២កន្លែង ក្នុងប្រទេសម៉ាឡេស៊ី។ សមត្ថកិច្ចក៏បានចាប់ខ្លួនជនសង្ស័យហ្វីលីពីន៣នាក់។ ស្ថានទូតបានដាស់តឿនដល់ពលរដ្ឋហ្វីលីពីនឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះទីភ្នាក់ងារដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះអាចត្រូវគេជួញដូរបានដោយងាយ៕

website_news/2016230602.txt · Last modified: 2017/03/03 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki