website_news:2016230801

បង្ក្រាបទាន់ពេល! ឃាត់ខ្លួនបរទេស២នាក់ និងខ្មែរម្នាក់ រំដោះ៤នាក់

(http://www.everyday.com.kh) ថ្ងៃ ចន្ទ ទី ២២ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ១៥:២២

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិប៉ាគីស្ថានម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពាអានីតិជន សហការជាមួយនរគបាលប៉ុស្តិ៍សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួន ករណីជួញដូរមនុស្សនាំទៅប្រទេសក្រៅ(ប៉ាគីស្ថាន) និងរំដោះក្មេងស្រីជនរងគ្រោះ២នាក់ ។ ករណីឃាត់ខ្លួនជនបរទេសរូបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះសំណាក់កាពីតូល ស្ថិតតាមបណ្ដោយផ្លូវលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីម៉ោង៧យប់ថ្ងៃទី២១ សីហា ២០១៦ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពាអានីតិជន បានបើកប្រតិបត្តិការនៅចំណុចផ្សាររាត្រី ក្នុសសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ និងរងគ្រោះចំនួន២នាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូកង់៣ ។ ប្រតិបត្តិការបង្ក្រាបការករណីជួញដូរមនុស្សជាបន្តបន្ទាប់នេះ ឃាត់ខ្លួនបានជនសង្ស័យជនជាតិប៉ាគីស្ថានចំនួន២នាក់ និងស្ត្រីខ្មែរម្នាក់ ជាមេខ្យល់ ឈ្មោះ បិន ញ៉រ អាយុ៧២ឆ្នាំ ឃាត់ខ្លួននៅចំណុចឃុំរការព៥ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ វេលាថ្ងៃដដែល ហើយរំដោះជនរងគ្រោះបាន០៤នាក់ ក្នុងនោះមានប្រុសម្នាក់ និងក្មេងស្រី៣នាក់ ។

បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី រីឯជនរងគ្រោះ៤នាក់ ត្រូវបញ្ចូនបន្តទៅមន្ទីរសង្គមកិច្ចធ្វើការអប់រំ៕

website_news/2016230801.txt · Last modified: 2017/03/11 19:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki