website_news:2016230803

ជនអន្តោប្រវេសន៍ជាង ៤៧០នាក់ត្រូវបានកងទ័ពជើងទឹកអ៊ីតាលីជួយសង្គ្រោះ និងបញ្ជូនទៅដល់កោះស៊ីស៊ីលី

23/08/2016

អ៊ីតាលី៖ កងទ័ពជើងទឹកអ៊ីតាលីបានទៅដល់កំពង់ផែប៉ូសហ្សាឡូ កោះស៊ីស៊ីលីកាលពីថ្ងៃចន្ទម្សិលមិញ រួមទាំងជនអន្តោប្រវេសន៍ជាង ៤៧០នាក់ដែលត្រូវកងកម្លាំងសង្គ្រោះចេញពីទូក ប្រកបដោយគ្រោះថ្នាក់មួយចំនួននៅសមុទ្រ ដែលពួកគេបើកតម្រង់ទិសទៅកាន់កោះស៊ីស៊ីលីនោះ។T6

សេចក្តីរាយការណ៍បន្តថា នៅចុងសប្ដាហ៍នេះកងឆ្មាំសមុទ្រអ៊ីតាលី បានធ្វើសហប្រតិបត្តិការសង្គ្រោះចំនួន ១២លើកផ្សេងគ្នា និងបានជួយជនអន្តោប្រវេសន៍ជាង ២ពាន់នាក់។ ប្រភពព័ត៌មានបន្តថា អ៊ីតាលីកំពុងស្ថិតនៅលើចំណុចមុខគេបំផុត នៃវិបត្តិអន្តោប្រវេសន៍បច្ចុប្បន្ន និងស្ថិតក្នុងឆ្នាំទី ៣ហើយដែរ ដែលមានជនអន្តោប្រវេសន៍ជាង ៤សែននាក់ បានទៅដល់ប្រទេសនេះតាំងពីឆ្នាំ ២០១៤ ធ្វើដំណើរតាមទូករាប់មិនអស់។ នៅក្នុងឆ្នាំនេះចំនួនជនអន្តោប្រវេសន៍បានស្លាប់ ក្នុងពេលធ្វើដំណើរតាមមហាសមុទ្រមេឌីទែរ៉ាណេជាង ៣ពាន់នាក់ហើយ។ ចំណែកជនអន្តោប្រវេសន៍ដែលមកដល់ថ្មីក្នុងអ៊ីតាលីនៅឆ្នាំ២០១៦ នេះមានជាង ១សែននាក់ ហើយក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះមានជនអន្តោប្រវេសន៍ ១សែន ៤ម៉ឺននាក់ជាអ្នកស្វែងរកសិទ្ធជ្រកកោណនៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានគេផ្ដល់ទីស្នាក់អាស្រ័យជាលំនៅឋានហើយដែរ៕ អត្ថបទ៖ រិទ្ធី

website_news/2016230803.txt · Last modified: 2017/03/11 19:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki