website_news:2016230904

សមត្ថកិច្ចចម្រុះថៃចាប់ពលករខ្មែរ6នាក់ ដែលស៊ីឈ្នួលស្ពាយឈើគ្រញូង ឲ្យគេនៅក្នុងខេត្តស្រះកែវ

(http://www.thebreakingnews.tv) រស្មីតាដំបងក្រញូង Posted by Kim Sochea on 18/09/2016

សមត្ថកិច្ចចម្រុះថៃចាប់ពលករខ្មែរ6នាក់ ដែលស៊ីឈ្នួលស្ពាយឈើគ្រញូងឲ្យគេនៅក្នុងខេត្តស្រះកែវកាលពីរសៀលថ្ងៃទី17កញ្ញា2016។ ជំនួញឈើគ្រញូងហាក់មិនស្ងប់ស្ងាត់សោះឈ្មួញខ្មែរយួនរួមទាំងថៃផងបន្តរកស៊ីរបរនេះតែអ្នករងគ្រោះជាពលករក្រីក្រ ដើម្បីក្រពះប៉ុណ្ណោះ។ឈើគ្រញូងបានហោះកាត់ព្រំដែនពេលខ្លះត្រូវសមត្ថកិច្ចចាប់បាននៅឯតាមខេត្តខាងក្នុងប្រទេសដូចជានៅសៀមរាប និងខេត្តមួយចំនួនទៀតសង្ស័យសមត្ថកិច្ចតាមខេត្តជាប់ព្រំដែនរវល់ជាប់ត្រគៀក។ គេគិតថាបើឈើគ្រញូងនៅតែមានតម្លៃសម្រាប់ការនាំចេញទៅលក់នៅប្រទេសយួនហើយសមត្ថកិច្ចតាមបន្ទាត់ព្រំដែន និងតាមដងផ្លូវនៅតែអសមត្ថភាពក្នុងការទប់ស្កាត់ឬក៌មកពីខ្លាចបាត់បង់ផលប្រយោជន៌ឈាមពលករខ្មែរនិងនៅតែហូរដោយសារការបាញ់ប្រហារពីសំណាក់សមត្ថកិច្ចថៃ៕

website_news/2016230904.txt · Last modified: 2017/03/12 17:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki