website_news:2016230905

ជនជាតិអង់គ្លេសបួសជាព្រះសង្ឃនៅថៃជាប់គុក៤ឆ្នាំពីបទលក់កុមារទៅជនប្រព្រឹត្តអនាចារសម្រាប់ថតរឿងអាសអាភាស

( http://www.rasmeinews.com) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 22 កញ្ញា 2016 ម៉ោង 11:21:AM

គ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ដែលបួសជាសង្ឃត្រូវបានកាត់ទោសជាប់ពន្ធនាគារដោយព្យួរទោសក្នុងប្រទេសថៃពីបទចាប់ជំរិតកុមារ ដែលគេយកទៅប្រើសម្រាប់ថតភាពយន្តអាសអាភាស។

បុរសឈ្មោះ ហ្វាបៀន ហ្វេដឺរិក ប្លែនហ្វត (Fabian Frederick Blandford) អាយុ ៦៤ ឆ្នាំត្រូវបានផ្តន្ទាទោសជាប់គុក ៤ ឆ្នាំពីបទប្រព្រឹត្តិសកម្មភាពផ្លូវភេទជាមួយអនីតិជននៅតុលាការខេត្តហ្វាង នៅទីក្រុងឈៀងម៉ៃ ភាគខាងជើងប្រទេសថៃកាលពីថ្ងៃពុធ ទី២១ ខែកញ្ញា។ ប៉ុន្តែតុលាការបានព្យួរទោស ៣ ឆ្នាំដល់បុរសអង់គ្លេសរូបនេះ។ ជនល្មោភកាមរូបនេះក៏ត្រូវបានរកឃើញទោសកំហុសផងដែរពីបទជួញដូរ និងលក់កុមារសម្រាប់វាយសិច និង ប្រើក្នុងការថតរឿងអាសអាភាស។

តុលាការនិយាយថា ប្លែនហ្វតអាចល្បួងកុមារដោយផ្ទាល់បាន ដោយសាររូបគេបង្រៀនភាសាអង់គ្លេសដល់ពួកគេ។

ប៉ូលិសថៃអាចចាប់ខ្លួនបុរសអង់គ្លេសនេះបានក្រោយប៉ូលិសអាមេរិកប្រាប់តម្រុយ ក្រោយពីរកឃើញរូបថតអាសអាភាសកុមារជាច្រើននៅក្នុងកុំព្យូទ័ររបស់ជននេះតាមរយៈការស្រាវជ្រាវតាមអ៊ីនធឺណេតកាលពីខែមករា៕

website_news/2016230905.txt · Last modified: 2017/03/12 17:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki