website_news:2016240201

កម្ពុជាថៃប្តេជ្ញា រួមគ្នាទប់ស្កាត់ បទល្មើស សេដ្ឋកិច្ចទំនិញ គេចពន្ធនិង ពលករចំណាកស្រុក តាមព្រំដែន

(http://www.dap-news.com/Tuesday, 23 February 2016 19:04 ដោយៈ ប៊ុន វាសនា Posted ID-146

បន្ទាយមានជ័យ៖ កម្ពុជាថៃប្រជុំពង្រឹង សហប្រតិបត្តការ រវាងអាជ្ញាធរជាប់ព្រំដែន ដើម្បីរួមគ្នា ទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែនស្រុក ខេត្តស្រះកែវនិង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភះ ២០១៦ នៅសាលាក្រុងប៉ោយប៉ែត។ ដឹកនាំប្រតិភូចូលរួមប្រជុំ ដោយលោក ង៉ោ ម៉េងជ្រួនអភិបាល ក្រុងប៉ោយប៉ែត និងអភិបាលស្រុកអារញ្ញ័ និងមន្ត្រីក្រោមឪវាទនៃ ស្រុកក្រុងទាំង២ជាច្រើនរូប។

ជំនួបពិភាក្សានេះភាគី កម្ពុជាបានស្នើរលើគោលការណ៌ ៣ចំណុចទៅភាគី ថៃទី១ សុំឲ្យអាជ្ញាធរថៃ មានការយោគយល់ដល់អាជីវករ ខ្មែរលក់ដូរនៅផ្សាររុងក្លឿ,ទី២ រួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែននិងពលករ ចំណាកស្រុកខុសច្បាប់និង ទី៣ចង់ឲ្យពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗ ក៌ដូចជាអ្នកក្រុងប៉ោយប៉ែត ចេញចូលទៅផ្សាររុងក្លឿដោយ ប្រើត្រឹមតែអត្តសញ្ញាណប័ន ទិញសំបុត្រ១០បាតឬ១០០០រៀល ដូចកាលពីមុនមិនចាំបាច់ ប្រើកាតអន្តោប្រវេសន៌ ឆ្លងដែន Immigration Cardឬប័នឆ្លងដែនBorder pass។

ក្រោយបញ្ចប់ការប្រជុំភាគីកម្ពុជាថៃ បានប្រកួតទាត់បាល់ជាមិត្តភាព រួមគ្នានៅតារាងបាល់ទាត់ មួយកន្លែងក្នុងទឹកដីកា ស៊ីណូរបស់ហ្គោលដឹន និងហូបបាយសាមគ្គីជាមួយគ្នា។

website_news/2016240201.txt · Last modified: 2017/02/27 15:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki