website_news:2016240203

សាលាឧទ្ធរណ៍កាត់ទោសអតីតតារាចម្រៀង អូ រស្មី ពីបទលក់ដូរមនុស្ស

(http://bayontv.com.kh/24/02/2016) ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើក សវនាការជាអសាធារណៈ កាត់ទោសអតីតតារាចម្រៀង អូ រស្មី ប្រចាំ ផលិតកម្ម ឆ្លងដែន និង រៃ មាស ពី បទ លក់ដូរ មនុស្ស ដោយមាន គោលដៅ និង សញ្ចារ កម្ម មាន ស្ថាន ទម្ងន់ ទោស ពាក់ព័ន្ធ នឹង ការ អូសទាញ ក្មេងស្រី អាយុ ១៤ ឆ្នាំទៅ រួមភេទ ជាមួយតាតា ។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម ប្លង់ សំណាង បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះវិញ ។ អតីតតារាចម្រៀង អូ រស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសរយៈពេល៧ឆ្នាំ ។ ប៉ុន្តែមិនសុខចិត្តនឹងសេចក្ដីសម្រេចនេះ ជនជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ ។ តារា ចម្រៀង អូ រស្មី អាយុ ៣៦ ឆ្នាំ ស្នាក់នៅ ក្នុង បុរី ពិភពថ្មី សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ បាន ត្រូវ សមត្ថកិច្ច នគរបាល ការិយាល័យ ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន រាជធានី ភ្នំពេញ ឃាត់ខ្លួន កាលពី រសៀល ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៤ យោង តាម ពាក្យ បណ្តឹង របស់ ម្តាយ ក្មេងស្រី រងគ្រោះ ។

ពាក់ព័ន្ធ បញ្ហា នេះ សមត្ថកិច្ច បាន បញ្ជាក់ ឲ្យ ដឹង ថា ពាក្យ បណ្តឹង របស់ អ្នកស្រី តាំង ឆៃ មុន្នី អាយុ ៥២ ឆ្នាំ ត្រូវជា ម្តាយ ក្មេងស្រី រងគ្រោះ ឈ្មោះ ឆៃ ហេង លី លី បាន បញ្ជាក់ ថា កាលពី ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៤ វេលា ម៉ោង ១២ និង ៣០ នាទី កូនស្រី បាន ចេញពីផ្ទះ ទៅ សាលារៀន ។ រហូតដល់ ម៉ោង ៥ និង ៥២ នាទី ល្ងាច កូនស្រី បាន ទូរស័ព្ទ ប្រាប់ ថា រវល់ ទៅ យក ខ្សែដៃ ពី តារា ចម្រៀង អូ រស្មី នៅ សណ្ឋាគារ មួយ រួច ឈ្មោះ អូ រស្មី បាន បង្ខំ ឲ្យ ដេក ក្នុង សណ្ឋាគារ នោះ មួយ យប់ ។ ពេល ឮ ពាក្យ សម្ដី នេះ ស្ត្រី ជា ម្តាយ បាន ប្រកែក មិន ឲ្យ ដេក នៅ សណ្ឋាគារ នោះ ទេ ស្រាប់តែ កូន ស្រី ចុច បិទ ទូរស័ព្ទ មិនអាច ទាក់ទង បានតែ ម្តង ។ លុះ ស្អែក ឡើង ឈ្មោះ អូ រស្មី បាន យក ទូរស័ព្ទ ដៃ របស់ កូនស្រី ទូរស័ព្ទ ប្រាប់ ថា កូនស្រី កំពុង ដើរលេង នៅ កោះ ពេជ្រ ។ ឮ ដូច្នេះ ម្តាយ មានការ សង្ស័យ ថា ឈ្មោះ អូ រស្មី ពិតជា មាន បំណង អូសទាញ កូនស្រី ឲ្យ ប្រព្រឹត្ត អំពើ អ្វីមួយ មិន ខាន ទើប ដាក់ពាក្យ បណ្តឹង ប្តឹង ទៅ សមត្ថកិច្ច តែម្តង ។

នៅ កន្លែង សមត្ថកិច្ច ក្មេងស្រី រងគ្រោះ បាន រៀបរាប់ ថា នាង ត្រូវ បាន ឈ្មោះ អូ រស្មី នាំ ជិះ រថយន្ត ទៅ ហូប សាច់គោ អាំង នៅ ក្បែរ សណ្ឋាគារ អង្គរ ក្នុង សង្កាត់ ផ្សារ កណ្ដាល ។ ពេល ហូប សាច់គោ អាំង ក៏ មាន បុរស ម្នាក់ វ័យ ជាង ៥០ ឆ្នាំ ក្បាល ទំពែក បាន មក ជួប ឈ្មោះ អូ រស្មី ពេលនោះ ឈ្មោះ អូ រស្មី បាន និយាយប្រាប់ នាង ថា “បុរស ក្បាលទំពែក នេះ ជា ចាងហ្វាង ផលិតកម្ម បើ ចង់ ល្បីឈ្មោះ ទាល់តែ ព្រមទៅ ដេក ជាមួយនឹង គាត់ នេះ ទើប អាច ជួយ ឲ្យ ក្លាយ ជាតា រា និង ជា អ្នកចម្រៀង ដ៏ ល្បី បាន តែ ហាម មិន ឲ្យ ប្រាប់ រឿង នេះ ដល់ ម្ដាយ ជាដាច់ខាត” ។ ក្មេងស្រី រងគ្រោះ បាន រៀបរាប់ បន្ថែម ថា បន្ទាប់ពី ហូប សាច់គោ អាំង រួចហើយ នាង អូ រស្មី បាន ដឹក រូប នាង ត្រឡប់ ទៅ ផ្ទះ គាត់ វិញ ហើយ ទូរស័ព្ទ ហៅ បុរស ក្បាលទំពែក មក ដេក រួមភេទ ជាមួយ នាង តាំងពី យប់ ថ្ងៃទី ១៥ និង ទី ១៦ ខែមករា ជាច្រើនលើក ច្រើន សា ហើយ នៅ ថ្ងៃទី ១៧ មករា ឈ្មោះ អូ រស្មី បាន បើកឡាន ទម្លាក់ ជនរងគ្រោះ នៅ ម្តុំ ប៊ូឌីញ រួច ជនរងគ្រោះ ជិះ ម៉ូតូឌុប ត្រឡប់ ទៅ ផ្ទះ វិញ ៕

website_news/2016240203.txt · Last modified: 2017/02/27 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki