website_news:2016240204

ដោយសារវិបត្ដិជនភៀសខ្លួន អឺរ៉ុបត្រូវអង្គការលើកលែងទោសអន្ដរជាតិបន្ទោសយ៉ាងខ្លាំង

(http://vayofm.com/news/24-02-2016 11:21 am) ដោយ៖ Vayofm Teamsសខ្លួនដែលឆ្លងចូលទៅអឺរ៉ុបកន្លងមក

អង្គការលើកលែងទោសអន្ដរជាតិ បានចេញការព្រមានដល់ប្រទេសក្នុងសហគមន៍អឺរ៉ុបនៅថ្ងៃទី២៤កុម្ភៈនេះ ពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួន។ វិបត្ដិជនភៀសខ្លួន បានធ្វើឲ្យអឺរ៉ុបឈឺក្បាលយ៉ាងខ្លាំង ព្រោះកំណើនជនភៀសខ្លួនសម្រុកចូលតំបន់អឺរ៉ុប នៅតែកើនឡើងជាគំហុក។អឺរ៉ុបភ័យខ្លាចមិនហ៊ានបើកទ្វារទទួលយកជនភៀសខ្លួនទាំងអស់ ដោយសារខ្លាចមានក្រុមភេរវករបង្កប់ខ្លួន ហើយចូលធ្វើសកម្មភាពវាយប្រហារភេរវកម្មក្នុងប្រទេស។ ប្រទេសនៅអឺរ៉ុបមួយចំនួនបានរឹតបន្ដឹងសន្ដិសុខ នៅតំបន់ព្រំដែនរបស់ខ្លួនតឹងរឹងមែនទែន មិនឲ្យជនភៀសខ្លួនអាចចូលឆ្លងកាត់បានឡើយ ទោះបីពួកគេស្ថិតក្នុងស្ថានភាពណាក៏ដោយ។ចំពោះការទទួលយក លុះត្រាតែមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ដែលការធ្វើបែបនេះ ចំនួនជនភៀសខ្លួនកើនឡើងកាន់តែច្រើន និងកកស្ទះនៅតាមព្រំដែនទៀត។ ត្រង់បញ្ហានេះហើយ ត្រូវបានអគ្គលេខាធិការអង្គការលើកលែងទោសអន្ដរជាតិ លោកSalil Shettyបន្ទោសប្រទេសនៅអឺរ៉ុបមួយចំនួនថា យកចិត្ដទុកដាក់លើការការពារព្រំដែនខ្លួន ខ្លាំងជាងការការពារសិទ្ធិជនភៀសខ្លួនទៅទៀត។លោកSalil Shettyបន្ដថា តំបន់អឺរ៉ុបគឺជាតំបន់មានបំផុតក្នុងពិភពលោក ប៉ុន្ដែមិនបានយកចិត្ដទុកដាក់លើមូលដ្ឋានការពារសិទ្ធិមនុស្ស ដើម្បីការពារប្រជាជនមួយចំនួនធំដែលត្រូវគេធ្វើទុកបុកម្នេញឡើយ។សមណាស់ដែលថា អ្នកដែលបានធ្វើដំណើរទៅដល់អឺរ៉ុប គួរតែត្រូវយកចិត្ដទុកដាក់លើពួកគេ មិនមែនត្រូវដាក់ទណ្ឌកម្មពួកគេទេ។ អង្គការលើកលែងទោសអន្ដរជាតិក៏កំពុងបារម្ភពីច្បាប់ប្រឆាំងភេរវកម្ម ដែលត្រូវណែនាំឲ្យប្រើប្រាស់ក្នុងតំបន់អឺរ៉ុបថ្មីៗនេះដែរ បន្ទាប់ពីមានការវាយប្រហារភេរវកម្មកើតឡើងក្នុងក្រុងប៉ារីសប្រទេសបារាំង សម្លាប់មនុស្ស១៣០នាក់។ព្រួយបារម្ភដោយសារវាប៉ះពាល់ដល់សិទ្ធិមនុស្ស។សូមបញ្ជាក់ថា ចំនួនជនភៀសខ្លួនភាគច្រើនធ្វើដំណើរចេញពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក និងនៅអាស៊ីខាងត្បូង។ បើតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៦ កុម្ភៈថា ជនភៀសខ្លួនទៅដល់អឺរ៉ុបមានប្រមាណ៨៤,៣២០នាក់ ដោយគិតពីដើមឆ្នាំ២០១៦មក។ ជនភៀសខ្លួនប្រមាណ៧៨,៣៣៣នាក់ចូលប្រទេសក្រិក និង៥,៩៨៧នាក់ផ្សេងទៀតបានធ្វើដំណើរទៅប្រទេសអ៊ីតាលី។ អង្គការអន្តោប្រវេសន៍អន្តរជាតិបង្ហាញថា ចំនួនជនភៀសខ្លួនទៅប្រទេសក្រិកនៅក្នុងខែកុម្ភៈ បានថយចុះបើប្រៀបធៀបកាលពីខែមករា។ ការថយចុះ ដោយសារអាកាសធាតុចុះត្រជាក់។ រហូតមកដល់ពេលនេះ ជនភៀសខ្លួនប្រមាណ៣២០នាក់បានស្លាប់បាត់បង់ជីវិត ពេលឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ៕ដោយ៖ពេញ ផេង

website_news/2016240204.txt · Last modified: 2017/02/27 15:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki