website_news:2016240205

ជនអន្តោប្រវេសន៍គុយបាជិត ១៥០នាក់បានមកដល់ទីក្រុងព្រំដែនម៉ិកស៊ិកឆ្ពោះដំណើរចូលទៅទឹកដីអាមេរិក

(http://bayontv.com.kh/24/02/2016)

ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារម្សិលមិញជនជាតិគុយបាជិត ១៥០នាក់ បានសំដៅទៅទីក្រុងព្រំដែនស៊ីដាដជួរ៉េស របស់ប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃកម្មវិធីហោះហើរមួយ ព្រមព្រៀងដោយបណ្ដាប្រទេសនៅអាមេរិកកណ្ដាល កាលពីឆ្នាំមុន ដើម្បីអនុញ្ញាតិឲ្យជនអន្តោប្រវេសន៍ បន្តដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក។ ក្រុមដែលមានគ្នា 145នាក់ជាជនជាតិគុយបាបានមកដល់ក្នុងទីក្រុង ស៊ីដាដជួរ៉េស ពីប្រទេសប៉ាណាម៉ា។ ការមកដល់របស់ពួកគេជាច្រើនសំដៅត្រង់ទៅកាន់ ច្រកព្រំដែនអន្តរ ជាតិជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីអាមេរិក។ ទីក្រុងស៊ីដាដ ជួរ៉េស របស់ម៉ិកស៊ិក ស្ថិតនៅចន្លោះច្រកឆ្លងដែន ពីទីក្រុងអេលផាសូ របស់ រដ្ឋតិចសាសសហរដ្ឋអាមេរិក។ លោក ឡូន ពលរដ្ឋគុយបាម្នាក់បាននិយាយថា ក្ដីស្រមៃចង់ក្លាយជនជាតិអាមេរិកកាំង គឺជារឿងល្អបំផុតនៅក្នុងលោកនេះ។ ពួកលោកបានគេចចេញពី លោក កាសត្រូ ”Castros,” ហើយ។ ពលរដ្ឋគុយបាទាំងនេះមានអារម្មណ៍សប្បាយរីករាយណាស់ ខណៈពួកគេបានឆ្លងកាត់ព្រំដែន បន្ទាប់ពី ពួកគេធ្វើដំណើរយ៉ាងវែងឆ្ងាយ ទីបំផុតបានមកដល់សហរដ្ឋអាមេរិកហើយ តាមប្រទេសអាមេរិកកណ្ដាល។

គួររម្លឹកថា ពលរដ្ឋគុយបាបានសម្រុកឆ្លងចូលក្នុងសហរដ្ឋអាមេរិក នាពេលប៉ុន្មានខែថ្មីៗនេះ ខណៈ ដំណើរការផ្ដល់សិទ្ធពសេស ដល់ពលរដ្ឋគុយបាជ្រកកោនក្នុងទឹកដីអាមេរិក ដោយប្រធានាធិបតីអាមេរិក រវាងទីក្រុងវ៉ាស៊ីនតោន និងហាវ៉ាណាត្រូវគេបារម្ភខ្លាចថា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ខាងមុខនេះ៕ អត្ថបទ៖ សុខ មាន

website_news/2016240205.txt · Last modified: 2017/02/27 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki