website_news:2016241003

ប៉ូលិសកម្ពុជារួមជាមួយសមត្ថកិច្ចថៃបង្ក្រាប់ជនសង្ស័យធ្វើលិខិតឆ្លងដែនក្លែងក្លាយ

(http://ann.com.kh/blog) ថ្ងៃសៅរ៌ ទី២២ ខែតុលា ឆ្នាំ២០១៦

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យដែលលួចផលិត លិខិតឆ្លងដែនកម្ពុជាក្លែងក្លាយ អស់រយៈពេលជាង២ឆ្នាំហើយ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ នៅក្នុងទឹកដីថៃ ឈមនឹងច្រកអន្តរជាតិប៉ោយប៉ែត។ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ យ៉ាន ចាន់ថន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលួចផលិត វីសា និង ឆ្លងដែនខុសច្បាប់ សម្រាប់លក់អោយពលករខ្មែរដែលចេញទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក អ៊ំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងការចាប់ខ្លួន សមត្ថកិច្ចក៏បានរកឃើញលិខិតឆ្លងដែនក្លែងក្លាយចំនួនជាង២០ក្បាល និងត្រាសម្រាប់វាយលើសៀវភៅឆ្លងដែនជាច្រើន ក្នុងមានត្រាជាអក្សារខែ្មរចំនួន១ ដែលអាចជាវត្ថុតាងជាក់ស្តែង ក្នុងការចោទប្រកាន់បានទៅតាមនិតិវិធីច្បាប់។

បើតាមស្ត្រីជាប្រពន្ធជនសង្ស័យបានឲ្យដឹងទៀតថា ប្តីរបស់ខ្លួនរកស៊ីផ្សេងគ្នា ដោយប្តីរបស់ខ្លួនមានមុខរបរនាំមនុស្សឆ្លងដែនទៅប្រទេសថៃតាមច្រករបៀង និងជាអ្នកធ្វើ វីសា Passport រយៈពេល២ឆ្នាំមកហើយ៕

website_news/2016241003.txt · Last modified: 2017/03/13 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki