website_news:2016241101

ឃាត់ខ្លួនជនល្មោភកាមម្នាក់ ពីបទប្រទូស្តិ កេរ៍ខ្មាស់ ក្មេងស្រីជាអនីតិជន

(http://dap-news.com/kh) ថ្ងៃពុធ, ២៣ វិច្ឆិកា ២០១៦ 16:33 ដោយ: ពេជ្រ វីរៈ ID:013

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនល្មោភកាមម្នាក់ ពីបទប្រទូស្តិកេរ៍ខ្មាស់ ក្មេងស្រីជាអនីតិជន នៅចំណុចផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សី កែវ ខណ្ឌឫស្សីកែវ។ នគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ក.ស.ហ អាយុ១០ឆ្នាំ (សិស្ស) រស់នៅក្នុងកន្លែងកើត ហេតុខាងលើ។ ចំណែកជនសង្ស័យ ឈ្មោះ ទុយ ទីន ជាអាចារ្យដើរអង្គាសបច្ច័យ រស់នៅជាមួយក្មេងស្រីរងគ្រោះ។ បច្ចុប្បន្ននគរបាលជំនាញកំពុងកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕

website_news/2016241101.txt · Last modified: 2017/03/16 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki