website_news:2016241102

ពលករខ្មែរ បើកម៉ូតូទៅធ្វើការ(ប្រញាប់)ក្នុងល្បឿនលឿន ដល់ផ្លូវកោង កោងមិនទាន់ផ្លូវ

(http://www.vd7news.com) 22-November-2016

ប្រទេសថៃ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១វិច្ឆិកា២០១៦ម្សិលមិញនេះ ត្រង់ចំណុចផ្លូវកោងមួយកន្លែង ក្បែផ្លូវបំបែកណងឆៃរឿ ក្នុងស្រុកបានបឹង ខេត្តឆុនបុរី ប្រទេសថៃ ។ ដោយមានពលករខ្មែរម្នាក់ ដែលបានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃ ខណៈដែលពួកគេបានបើកបរម៉ូតូយ៉ាងលឿនត្រង់ចំណុចផ្លូវកោង ដើម្បីទៅធ្វើការក៏បានបុកនិងបង្គោលភ្លើងទាំងព្រឹក។

យោងតាមរបាយការណ៍សមត្ថកិច្ចថៃឲ្យថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញយុវជនពីរនាក់ដែលជាពលករខ្មែរទៅធ្វើការនៅទីនោះ បានជិះម៉ូតូឌុបគ្នាដោយបានបើកបរយ៉ាងលឿនដែលទំនងជាមានការប្រញ៉ាប់ទៅធ្វើការផង ។ លុះទៅដល់ត្រង់ចំណុចខាងលើ ដែលជាចំណុចផ្លូវកោង ប្រហែលជាគេមិនអាចយកចង្កូតបានទើបជ្រុលទៅបុកនឹងសសរដងគោម«បង្គោលភ្លើង»យ៉ាងពេញទំហឹង បណ្តាលអោយមនុស្សម្នាក់ត្រូវបានស្លាប់ភ្លាមនៅនឹងកន្លែង ដោយសារតែក្រោយពីបានបុកភ្លាម ម៉ូតូនឹងមនុស្សបានជ្រុលទៅធ្លាក់ក្នុងទឹកប្រលាយ ចំណែកម្នាក់ទៀតក៏រងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់បាត់ ដោយត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ស្គាល់អំពីអត្តសញ្ញាណជនរងគ្រោះទាំងពីរនាក់ ថាជាអ្នករស់នៅក្នុងខេត្តណា នៃប្រទេសកម្ពុជា នោះឡើយ ហើយក៏មិនយូរដែរ ស្ថានអគ្គកុងស៊ុល ប្រចាំប្រទេសថៃ ប្រាកដជាជួយសម្រួលដល់ការដឹកសពពលកររូបនោះវិលត្រឡប់មកកម្ពុជាវិញជាមិនខាន ដើម្បីអោយក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

website_news/2016241102.txt · Last modified: 2017/03/16 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki