website_news:2016250101

ទីផ្សារក្រហម» ឬ ការដោះដូរសរីរាង្គខុសច្បាប់នៅតែមិនច្បាស់លាស់

(http://www.postkhmer.com Thu, 21 January 2016)

ភ្នំពេញៈ នៅឆ្នាំ ២០១១ លោក Scott Carney អ្នកកាសែត និងជាអ្នកនិពន្ធបានធ្វើឲ្យប្រយោគមួយថា «ទីផ្សារក្រហម» មានប្រជាប្រិយភាពដែលជាការធ្វើពាណិជ្ជកម្មស្របច្បាប់ (តែមិនស្របច្បាប់ក្នុងករណីភាគច្រើន) លើសរីរាង្គកាយមនុស្ស។ គាត់បានថ្លែងថា វាជាអាជីវកម្មមួយដែលមនុស្សមានអារម្មណ៍មិនស្រួលចិត្តជាហេតុធ្វើឲ្យគេគិតថា «រូបកាយមនុស្សមិនគួរជាការផ្គុំនៃគ្រឿងបន្លាស់នោះទេ» ដែលជាពាក្យរបស់លោក Al Gore បានប្រើនៅក្នុងសុន្ទរកថាកាលពីឆ្នាំ ១៩៨៤ ទៅកាន់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប៉ុន្មានទសវត្សរ៍រហូតមកទល់ពេលនេះគេបានរកឃើញវិធីរកប្រាក់តាមរយៈការលក់របស់សាមញ្ញលើ «ទីផ្សារក្រហម» នៅក្នុងប្រទេសកម្ពុជា។ ជម្រើសធម្មតារួមមានការលក់សក់ដែល (ស្របច្បាប់) និងលក់ឈាមដែល (ខុសច្បាប់ក្នុងឆ្នាំ ១៩៩១ និងមិនសូវជាកើតឡើងទេ)។

កាលពីឆ្នាំមុនតុលាការកម្ពុជាសម្រេចផ្តន្ទាទោសជាលើកដំបូងចំពោះការជួញដូរសរីរាង្គដែលក្នុងរឿងក្តីនេះមានបុរសយ៉ាងហោចណាស់បីនាក់ត្រូវបានបញ្ចុះបញ្ចូលឲ្យឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃដើម្បីវះកាត់យកតម្រងនោម។ រយៈពេលប៉ុន្មានខែកន្លងមកនេះក្រុមហ៊ុនអាមេរិកមួយហៅថា Ambrosia Labs បានចាប់ផ្តើមបង់ប្រាក់ឲ្យស្រី ១០ នាក់នៅស្ទឹងមានជ័យដើម្បីបូម វេចខ្ចប់ និងនាំចេញទឹកដោះរបស់ពួកគេទៅសហរដ្ឋអាមេរិក។ ខណៈដែលសេវាវេជ្ជសាស្រ្តកម្ពុជាមានភាពប្រសើរឡើងសេវានេះបានបើកផ្លូវថ្មីកាន់តែច្រើនសម្រាប់ការកេងប្រវ័ញ្ច។

យោងតាមលោក Carney អ្នកនិពន្ធអត្ថបទមានចំណងជើងថា «ទីផ្សារក្រហម» ៖ លើផ្លូវរបស់ឈ្មួញកណ្តាលនៃសរីរាង្គ ចោរឆ្អឹង កសិករឈាម និងអ្នកជួញដូរកុមារបានឲ្យដឹងថាលក្ខខណ្ឌចាំបាច់ដែលធ្វើឲ្យ «ទីផ្សារក្រហម» រីកចម្រើនគឺជាលក្ខខណ្ឌសាមញ្ញ។ លោកបានសរសេរក្នុងអ៊ីមែលជូនភ្នំពេញប៉ុស្តិ៍ថា៖ «ផ្សារក្រហមរីកចម្រើននៅកន្លែងដែលមន្ទីរពេទ្យមានគុណភាពខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តនៅជិតប្រជាជនច្រើនដែលក្រីក្រខ្លាំង»។ បន្ទាប់ពីការបង្រ្កាបលើការស៊ីឈ្នួលពពោះបង្កើតកូននៅថៃកាលពីឆ្នាំមុនគ្លីនិក IVF បានឆ្លងកាត់ព្រំដែនមកកម្ពុជា។ ដូច្នេះទារកដំបូងរបស់កម្ពុជាក្រោមអាជីវកម្មស៊ីឈ្នួលពពោះបង្កើតកូននឹងចាប់កំណើតនៅថ្ងៃណាមួយក្នុងពេលបច្ចុប្បន្ននេះហើយស៊ុតរបស់ស្ត្រីកម្ពុជាត្រូវបានប្រើដើម្បីដាក់បញ្ចូលក្នុងស្បូនស្រ្តីដែលមិនអាចមានផ្ទៃពោះបាន។ ខណៈដែលមានចំណោទសួរអំពីសីលធម៌ និងភាពស្របច្បាប់នៃអាជីវកម្មនេះអាជ្ញាធរកម្ពុជាកំពុងតែលេងហ្គេមតាមក្រោយ។ មានការភាន់ច្រឡំអំពីថាតើវិធានការអ្វីដែលនឹងត្រូវយកមកអនុវត្តចំពោះកូនកើតពីការស៊ីឈ្នួលពពោះបង្កើតកូនដោយរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នាស្តីពីថាតើអាជីវកម្មនេះត្រូវចាត់ទុកជាការជួញដូរមនុស្សឬយ៉ាងណា? ហើយសូម្បីតែក្នុងករណីលក់សរីរាង្គដែលខុសច្បាប់កម្ពុជាក៏នៅតែមានភាពមិនច្បាស់លាស់ដែរ។ លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានថ្លែងថា៖ «យើងធ្លាប់ឮពីប្រទេសផ្សេងទៀតដែលមនុស្សបានបរិច្ចាគ [តម្រងនោម] ដល់សមាជិកគ្រួសារដោយមិនទទួលបានប្រាក់ប៉ុន្តែពួកគេគ្រាន់តែនិយាយថាអរគុណដល់អ្នកបរិច្ចាគ ឬឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់គ្រួសារដែលក្រីក្របន្ទាប់ពីការបរិច្ចាគ»។ លោកបានថ្លែងពីការឧបត្ថម្ភក្រៅផ្លូវការថា៖ «ខ្ញុំមិនប្រាកដទេថាតើវាខុសក្នុងការធ្វើបែបនេះ»។ លោកបានបន្ថែមទៀតថាវាលំបាកណាស់ក្នុងការកំណត់ថាតើមានការដោះដូរជាប្រាក់ឬយ៉ាងណា? អ្នកជំនាញវេជ្ជសាស្រ្តបាននិយាយថាកង្វះ នៃកន្លែងវះកាត់គុណភាពខ្ពស់នៅកម្ពុជាគឺជាលក្ខ ខណ្ឌដែលបច្ចុប្បន្នបានទប់កម្ពុជាកុំឲ្យក្លាយជាទិសដៅទីផ្សារក្រហមដែលអាក្រក់បំផុត។ វេជ្ជបណ្ឌិត ជា ប៉ោ ជាគ្រូពេទ្យ និងអ្នកគ្រប់គ្រងទូទៅនៅមន្ទីរពហុព្យាបាល DN Polyclinic បានថ្លែងថា៖ «មិនមានការលក់សរីរាង្គមនុស្សនោះទេ ពីព្រោះយើងមិនទាំងមានឧបករណ៍ផ្នែកវេជ្ជសាស្រ្តទំនើបដើម្បីប្រតិបត្តិការ លើសរីរាង្គដូចជា ក្រលៀន ថ្លើម និងសរីរាង្គដទៃៗទៀតនោះទេ»។

បើតាមលោក ប៉ោ បានឲ្យដឹងថាអ្នកជំងឺដែលឈឺនឹងមិនធ្វើការវះកាត់ធំដុំណាមួយនៅក្នុងប្រទេសកម្ពុជានោះទេ។ ប៉ុន្តែការវះកាត់ប្តូរសរីរាង្គគឺមិនអាចទៅរួចទេនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់កាលពីក្នុងឆ្នាំ ២០១៤ ក្រុមជួញដូរក្រលៀនមួយត្រូវបានគេសង្ស័យថាមាននៅមន្ទីរពេទ្យព្រះកេតុមាលាដែលជាមន្ទីរពេទ្យយោធា ហើយការសង្ស័យនេះក្រោយមកត្រូវបានដកចេញវិញបើទោះបីជាមានការងឿងឆ្ងល់ខ្លាំងក៏ដោយនៅពេលដែលវាត្រូវបានប្រកាសថាការវះកាត់ដោះដូរសរីរាង្គនាពេលនោះគឺជាផ្នែកនៃគម្រោងបណ្តុះបណ្តាលស្ម័គ្រចិត្តមួយ។ លោក កែវ ធា បានថ្លែងថាលោកមិនប្រាកដអំពីលទ្ធផលចុងក្រោយថាតើយ៉ាងម៉េចនោះទេ។ លោកបានថ្លែងអំពីពាណិជ្ជកម្មសរីរាង្គនេះថា៖ «វាពិតជាអាថ៌កំបាំងដែលព្យាយាមគ្រប់គ្រងវា»។ វាប្រហែលជាសន្ទស្សន៍តម្លាភាពជាងមុនមួយដើម្បីវាស់អំពីហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តរបស់កម្ពុជាគឺជាការត្រៀមខ្លួនរួចរាល់អំពីក្រុមហ៊ុនអន្តរជាតិដើម្បីប្រើប្រាស់ប្រទេសនេះជាទិសដៅ ដែលមានតម្លៃថោកសម្រាប់ការធ្វើតេស្តទៅលើផ្នែកវេជ្ជសាស្រ្ត។

នៅក្នុងឆ្នាំ ២០១១ អត្ថបទមួយសម្រាប់ Outso-urcing Pharma អ្នកកាសែត Nick Taylor បានអះអាងថាកម្ពុជា និងវៀតណាមគឺជាប្រទេសបន្ទាប់នៅក្នុង «ផែនទីសម្រាប់ទិញ» សម្រាប់អង្គការស្រាវជ្រាវគ្លីនិក (CROs) ដែលបានផ្តល់ប្រាក់ដល់អ្នកជំងឺដើម្បីឲ្យពួកគេឈឺហើយធ្វើតេស្តព្យាបាល។ ប៉ុន្តែខណៈវៀតណាមបានធ្វើតាមផ្លូវដែលរំពឹងដោយលោក Taylor កម្ពុជានៅមិនទាន់បង្កើតដោយខ្លួនឯងនៅក្នុងទីផ្សារកាក់កបសក្តានុពលនេះទេ។ នៅពេលទាក់ទងដោយភ្នំពេញប៉ុស្តិ៍ទាំងអង្គការ Roche និង Quintiles អង្គការទាំងពីរនេះដែលលោក Taylor គិតថាអាចនឹងចាប់អារម្មណ៍ក្នុងការបង្កើតប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាបានថ្លែងថាពួកគេមិនទាន់ធ្វើប្រតិបត្តិការអ្វីទេ។

តំណាងអង្គការ Roche បានពន្យល់តាមរយៈអ៊ីមែលថា៖ «ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន» នៅកំពុងខ្វះខាតនៅឡើយក្នុងប្រទេសកម្ពុជាសម្រាប់ធ្វើឲ្យការធ្វើតេស្តនេះអាចទៅរួច»។ ការលើកលែងធំដុំមួយចំពោះវិធាននេះគឺនៅក្នុងវិស័យស្រាវជ្រាវជំងឺគ្រុនចាញ់។ នៅខេត្តប៉ៃលិនដែលគេស្គាល់ទូទាំងពិភពលោកថាជាប្រភពកំណើតសម្រាប់ភាពស៊ាំថ្នាំ (រេស៊ីស្តង់ថ្នាំ) ក្រុមហ៊ុនកំពុងសិក្សាផលប៉ះ ពាល់ និងការព្យាបាលសក្តានុពលមានជម្រើសតូចមួយ។ ហើយខណៈ Didier Mé- nard ប្រធានផ្នែក Malaria Mole-cular Eqidemiology នៅវិទ្យាស្ថានប៉ាស្ទ័របានពន្យល់ថាវាជាស្ថានភាពដែលបានបង្ហាញប្រតិបត្តិការហិរញ្ញវត្ថុមិនងាយស្រួលដែលបង្ហាញពីពាណិជ្ជកម្មទីផ្សារក្រហម។ លោកបានរំឭកអំពីបទពិសោធពីមិត្តភក្តិម្នាក់ដែលធ្វើការនៅក្នុងខេត្តប៉ៃលិនដែលបានជួបប្រទះកូនក្មេងពីរនាក់ដោយសារតែប្រាក់ប្រមាណ ១០ ឬ ២០ ដុល្លារ។ «យើងត្រូវតែផ្តល់ប្រាក់ដល់អ្នកជំងឺពីព្រោះពួកគេបានចំណាយពេលវេលារបស់ពួកគេដូច្នេះយើងត្រូវតែទូទាត់ចំពោះការដែលធ្វើឲ្យពួកគេបាត់បង់ពេលវេលាពោលគឺយើងត្រូវតែផ្តល់ប្រាក់ដល់ពួកគេ។ ប៉ុន្តែបន្ទាប់ពីនោះមកតើតម្លៃប៉ុន្មាន? តើអ្វីជាតម្លៃល្អ? ខ្ញុំមិនដឹងនោះទេ»។ ប្រសិនបើ Carney ត្រូវព្យាបាលលក្ខណៈចាំបាច់គឺត្រូវបញ្ចៀសការប៉ះទង្គិចគ្នារវាងលុយ និងសីលធម៌ក្នុងប្រទេសកម្ពុជាដែលនឹងត្រូវតែកើនឡើងនៅក្នុងស្តង់ដាររស់នៅសម្រាប់ប្រជាជនទូទៅដែលស៊ីនឹងការមកដល់នៃបច្ចេកវិទ្យាសុខាភិបាលស្មុគស្មាញដែលដាក់លក់ក្នុងរាជធានីភ្នំពេញ។ លោកបន្តថា៖ «ប្រសិនបើមន្ទីរពេទ្យថ្មីអាចទាក់ទាញអ្នកជំងឺដែលចំណាយខ្ពស់ពីបរទេស ឬពីក្នុងប្រទេសនោះអ្នកនឹងដាក់គ្រឿងឧបករណ៍សម្រាប់ការរកស៊ីនេះ»៕ TK / PS

website_news/2016250101.txt · Last modified: 2017/02/24 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki