website_news:2016250106

ប៉ូលិសអាមេរិកម្នាក់ទទួលទោសជាប់គុក263ឆ្នាំពីបទចាប់រំលោភជាច្រើន

(https://kohsantepheapdaily.com.kh ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦ ម៉ោង ១៥:១០)

ប៉ូលិសម្នាក់នៅ រដ្ឋអូក្លាហូម៉ាភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ មករា ទទួលការកាត់ទោសដាក់គុក២៦៣ឆ្នាំ ពីបទចាប់រំលោភនារីច្រើននាក់ ពេលរូបគេធ្វើប៉ូលិស ។ នារីរងគ្រោះជាច្រើនដោយសារជននេះមានចាប់ពីនារីវ័យជំទង់រហូតដល់នារីវ័យចំណាស់អាយុ៥០ឆ្នាំដែលសុទ្ធតែជានារីស្បែកខ្មៅ ។ ប៉ូលិសឈ្មោះ DANIEL HOLTZCLAW ធ្វើការនៅរដ្ឋអូក្លាហូម៉ា ទទួលការកាត់ទោសពីបទចោទប្រកាន់១៦ក្នុងចំណោមបទចោទប្រកាន់៣៦ករណី ពិសេសការចាប់រំលោភ និងបង្ខំរួមរ័ក្ស ។ មេធាវីរបស់គេ លោក SCOTT ADAMS ថ្លែងទៅកាន់សារព័ត៌មានពេលចញពីតុលាការថា នេះពុំមែនជារឿងគួរឱ្យភ្ញាក់ផ្អើលមួយឡើយ ។ នារីរងគ្រោះដល់ទៅ១៣នាក់បានបង្ហាញខ្លួនក្នុងសវនាការកាត់ទោសជននេះ ។ នារីទាំងនោះមានអាយុមធ្យមជានារីស្បែកខ្មៅ ។ DANIEL HOLTZCLAW ទទួលការចោទប្រកាន់ដោយបណ្តារដ្ឋអាជ្ញាអូក្លាហូម៉ា និងដោយនារីរងគ្រោះជាជនស្បែកខ្មៅច្រើននាក់ ក្នុងនោះមាននាង JANNIE LIGONS និងនាង DEMETRIA CAMPBELL ។ នាង DEMETRIA CAMPBELL បានដាក់ពាក្យប្តឹងកាលពីខែកញ្ញា ឆ្នាំ២០១៥ ហើយពន្យល់ថា រូបនាងត្រូវចាប់ ហើយត្រូវបុរសរូបនេះនាំទៅកាន់អគារមួយកាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៣ ពេលនាងកំពុងធ្វើដំណើរទៅកាន់ភោជនីយដ្ឋានមួយ ដើម្បីទិញអាហារសម្រាប់កូនស្រីនាងដែលកំពុងដេកពេទ្យ ។ ពេលនោះ DANIEL HOLTZCLAW បានចាប់បោកក្បាលនាងនឹងជញ្ជាំងឥដ្ឋ រួចនាំនាងទៅរំលោភយ៉ាងសាហាវ។ ពាក្យបណ្តឹងរួមត្រូវបានដាក់ដោយនាង JANNIE LOGONS ដោយនាងអះអាងថា អតីតប៉ូលិសរូបនេះប្រើថ្នាំញៀនខុសច្បាប់ច្រើនជ្រុល ៕

website_news/2016250106.txt · Last modified: 2017/02/24 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki