website_news:2016250108

ជនអន្តោប្រវេសន៍មួយក្រុមត្រូវបានចាប់ខ្លួនដោយនគរបាលប្រទេសក្រិក

(http://bayontv.com.kh/archives/39090January 25, 2016)

ក្រិក៖ នគរបាលបានចាប់ខ្លួនជនអន្តោ ប្រវេសន៍មួយក្រុម ពីចំហៀងផ្លូវហាយវ៉េជិតព្រំដែនប្រទេសក្រិក និងទួរគី កាលពីម្សិលមិញ។ មនុស្សមួយក្រុមមានគ្នាប្រមាណ 20នាក់ភាគច្រើនជាកុមារ និងស្ត្រី ត្រូវបានគេមើលឃើញកំពុងនាំខ្លួនតាម រថយន្តយោធាមួយគ្រឿង លើផ្លូវហាយវ៉េជិតភូមិថូរីអូ (Thourio)ស្ថិតនៅតាមផ្លូវជាតិ។ ជនអន្តោ ប្រវេសន៍បានប្រាប់នគរបាលថា ពួកគេជាផ្នែកនៃមនុស្សមួយក្រុមមានគ្នា 103នាក់ដែលបានឆ្លងទន្លេ អឺរ៉ូស (Evros) រវាង ប្រទេសក្រិក និងទួរគីទាំងយប់ដោយគ្មានជំនួយពីអ្នកជួញដូរមនុស្ស។ ពួកគេបានចំណាយពេលមួយយប់យ៉ាងត្រជាក់ និងខ្លួនសើមធ្វើដំណើរឆ្លងព្រំដែនដោយថ្មើរជើង។ គេមិនបាន ដឹងទេថា ពួកគេមកពីទីណា?៕

website_news/2016250108.txt · Last modified: 2017/02/24 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki