website_news:2016250202

ឆ្នាំ២០១៥ក្រសួង មហាផ្ទៃទទួលពាក្យ ស្នើរៀបអាពាហ៍ពិពាហ៍ រវាងស្រ្តីខ្មែរ ជាមួយជនបរទេស ជិត២ពាន់គូ

(http://www.dap-news.com/Thursday, 25 February 2016 12:37 ដោយ៖ ស.សំណាង Posted ID-146)

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៥កន្លងមក ក្រសួងមហាផ្ទៃ បានទទួលការស្នើសុំរៀប អាពាហ៍ពិពាហ៍ ជនបរទេស បានចំនួន១.៦៤៣គូ។ នេះបើតាមការបាយការណ៍ របស់ក្រសួងមហាផ្ទៃចេញផ្សាយ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។ យោងតាមរបាយការណ៍រ បស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០១៥ ការដាក់ពាក្យស្នើសុំរៀបអាពាហ៍ពិពាហ៍ ដែលត្រូវបានអនុញ្ញាតឲ្យចុះ បញ្ជីមានចំនួន១៦៤៣គូ ក្នុងនោះ មាន៣៧ សញ្ជាតិនិងជនជាតិ ដូចជា កូរ៉េ ៤៤១ (ខ្មែរកូរ៉េ២) អាមេរិក ៤១ (ខ្មែរអាមេរិក៥៤១ ) អូស្ត្រាលី ១៩ (ខ្មែរអូស្រ្តាលី១០៤) បារំាង៥០ (ខ្មែរបារំាង៥៦) កាណាដា ១៣( ខែ្មរកាណាដា៥៨) ម៉ាឡេស៊ី(២៦) ជប៉ុន២៣ (ខ្មែរជប៉ុន១) ញូហ្ស៊ីលេន ២ (ខ្មែរញូហ្ស៊ីឡេន២៥)។ល។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា នាយកដ្ឋានប្រឆំាងការជួញមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បានធ្វើការសម្ភាសន៍ តាមដានស្ថានភាព ទំនាក់ទំនង រវាងគូស្វាមី ភរិយា ដែលសង្ស័យថា មានបញ្ហា ទៅក្រៅប្រទេស តាមរយៈទូរស័ព្ទ មានចំនួន១១១គូ ជា លទ្ធផល ពុំមានបញ្ហាអ្វីគួរឲ្យចាប់អារម្មណ៍ ឡើយ ហើយបាននិងកំពុងរស់នៅជាមូយ គ្រួសារដោយ សុខ សប្បាយ។

ជាមួយគ្នានោះដែរប្រភពក៏បញ្ជាក់ថា «នគបាលជំនាញ ប្រឆំាងការជួញដូរមនុស្ស បានធ្វើការសម្ភាសន៍ពលករ-ពលការិនីចំនួន៤៣០នាក់ ដែលត្រូវបានត្រឡប់ ឬបញ្ជូនត្រឡប់មកមាតុប្រទេសកម្ពុជា វិញ ក្នុងនោះមកពីប្រទេសឥណ្ឌូនេស៊ី ៣៨៤នាក់ ពីប្រទេសម៉ាឡេស៊ី៣៤នាក់ ពីប្រទេសចិន ១១នាក់ ពីប្រទេសសិង្ហបុរី១នាក់ »។

របាយការណ៍លើកឡើងទៀតថា តាមរយៈសម្ភាសន៍បានរកឃើញថា ពលករ-ពលការិនីទំាងនោះទៅដោយខ្លួនឯង មានចំនួន២៩៤នាក់ ពលករទៅតាមមេខ្យល់ មិនស្គាល់ អត្តសញ្ញាណចំនួន១១៦នាក់ និងតាមមេខ្យល់ស្គាល់ អត្តសញ្ញាណចំនួន១០នាក់ ។ យ៉ាងណាក្តីចំពោះករណីពលករទៅ តាមមេខ្យល់ស្គាល់ មិនស្គាល់ និងទៅដោយខ្លួនឯងនោះ ត្រូវបានសមត្ថកិច្ចក្រសួង កំពុងសហការជាមួយខេត្តពាក់ព័ន្ធស្រាវជ្រាវអនុវត្តនីតិវិធី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងនំាពលករដែល ចាញ់បោក ទៅអប់រំឲ្យវិលត្រឡប់ទៅរស់នៅលំនៅ ដ្ឋានវិញផងដែរ។

គួរបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស តាមរូបភាពអាពាហ៍ ពិពាហ៍រវាងខ្មែរនិងជនបរទេស ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានរួមគ្នាអនុវត្ត អនុក្រឹត្យ លេខ១៨៣ អនក្រ.បក ឆ្នាំ២០០៩ បង្កើតឲ្យមាន ក្រុមការងារច្រកចេញ ចូលតែមួយសម្រាប់ទទួលពាក្យ ស្នើសុំរៀបអាពាហ៍ពិពាហ៍ របស់ជនបរទេស ជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បីងាយស្រួលក្នុងការពិនិត្យ តាមដាន ទំនាក់ទំនង រវាងជនបរទេស និងពលករខ្មែរ ដែលងាយស្រួល ក្នុងការនំាឆ្លងដែន ៕

website_news/2016250202.txt · Last modified: 2017/02/27 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki