website_news:2016250204

ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១០នាក់នៅសមុទ្រអេហ្គីន

(http://bayontv.com.kh/ /02/2016)

ក្រិក៖ ឆ្មាំសមុទ្រអ៊ីតាលីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ ១០នាក់ រួមទាំងកុមារ ២នាក់ផងនៅសមុទ្រអេហ្គីននៅលើដែនសមុទ្រនៃកោះកូសរបស់ប្រទេសក្រិក ទាំងពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃពុធម្សិលមិញ។ នាវាល្បឿនលឿន CP322 បានប្រទះឃើញក្រុមជនអន្តោប្រវេសន៍ កំពុងព្យាយាមឆ្លងសមុទ្រយ៉ាងគ្រោះថ្នាក់ តាមទូកតូចមួយដែលទឹកកំពុងជ្រាបចូលក្នុងទូកទាំងយប់ងងឹត។ នាវាឆ្មាំសមុទ្របាននាំជនអន្តោប្រវេសន៍ទៅកាន់មាត់ច្រាំង ក្នុងកោះកូសកាលពីព្រឹកថ្ងៃពុធម្សិលមិញ។ គួរឲ្យដឹងថា ប្រទេសអ៊ីតាលីកំពុងចូលរួមក្នុងសហប្រតិបត្តិការណ៍ស្វែងរក និងជួយសង្គ្រោះជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាផ្នែកមួយនៃបេសកកម្ម ហ្វ្រន់ធិកក្នុងសមុទ្រអេហ្គីន៕ អត្ថបទ៖ សុខមាន

website_news/2016250204.txt · Last modified: 2017/02/27 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki