website_news:2016250207

Amnesty International បរិហារអឺរ៉ុបនិងអាមេរិកនៅលើបញ្ហាគ្រប់គ្រងអន្តោប្រវេស្តន៍និងភេរវកម្ម

(http://km.rfi.fr/europe 24/02/2016 )ដោយ នុយ ប៊ែរណាដែត

អង្គការការពារសិទ្ធមនុស្ស Amnesty International នៅថ្ងៃពុធ២៤កុម្ភៈនេះ បានបរិហារប្រទេសបារាំង អង់គ្លេស អាមេរិក នៅ លើវិធានការការគ្រប់គ្រងវិបត្តិអន្តោប្រវេស្តន៍រហូតសឹងតែបំបិទសេរីភាពដែលជាមូលដ្ឋានគ្រឹះ ដើម្បីការពារសន្តិសុខក្រោយបន្ទាប់ភេរវកម្មនៅប៉ារីសថ្ងៃទី១៣វិច្ឆកា២០១៥។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អង្គការការពារសិទ្ធមនុស្ស Amnesty International បានវាយតម្លៃថា “រដ្ឋាភិបាលជាច្រើនប្រទេស មានការភ័ន្តច្រឡំនៅក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខប្រទេសជាតិ។

Amnesty International ដែលតាមធម្មតា ច្រើនតែធ្វើការដៀលត្មះទៅលើ របបផ្តាច់ការ អំពីការរំលោភបំពានសិទ្ធិមនុស្ស នៅឆ្នាំនេះ បានធ្វើការបរិហារទៅលើប្រទេសមួយចំនួនដូចជាបារាំងអង់គ្លេសនិងអាមេរិក ថាបានបន្ថប់ដង្ហើមសង្គមស៊ីវីល ដោយមិនខ្ចីគិតខ្វល់ពីបញ្ហាសិទ្ធសេរីភាពបុគ្គល ការគោរពជីវិតឯកជននិង សិទ្ធសេរីភាពក្នុងការបញ្ចេញមតិដែលជាមូលដ្ឋានគ្រឹះអ្វីឡើយ តែបែរជានាំគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំងតែទៅលើវិធានការការពារសុវត្ថិភាពនិងសន្តិសុខប្រទេសជាតិទៅវិញ ក្រោយពីអំពើភេរវកម្មឆ្នាំ២០១៥នៅទីក្រុងប៉ារីស។

លោកស្រី Salil Shetty អគ្គលេខាធិការអង្គការ Amnesty International បានរិះគន់ទៀតថា” ប្រទេសអឺរ៉ុបទាំងនោះ មានជំហរគួរឲ្យខ្មាស់អៀនណាស់ ប្រឈមមុខនឹងវិបត្តិជនអន្តោប្រវេស្តន៍ដែលបានភៀសខ្លួនចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា។

Amnesty International បានសង្កត់ពាក្យទៀតថា” សហភាពអឺរ៉ុប ដែលមានប្រជាជនសរុប ជាង ៥០០ លាននាក់និងសម្បូរទៅដោយអ្នកដឹកនាំនយោបាយច្រើនជាងគេនៅលើភពផែនដីនេះ ជាញឹកញយ បែរជាអសមត្ថភាពនៅក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្របទៅតាមលក្ខណៈមនុស្សធម៌និងមានការគោរពសិទ្ធិមនុស្សនោះឡើយ។

ផ្ទុយទៅវិញ Amnesty International បានលើកសរសើរដែរថា “មានតែប្រទេសអាលឺម៉ង់មួយគត់ប៉ុណ្ណោះ ដែលបានបង្ហាញពីឆន្ទះនយោបាយមួយដែលមានការថ្លឹងថ្លែងពីសារៈសំខាន់នៃបញ្ហាជនអន្តោប្រវេស្តន៍។ ប៉ុន្តែ ក៏មាន អ្នកដឹកនាំប្រទេសអ៊ឺរ៉ុបមួយភាគធំដែរ បែរជានាំគ្នាយកចិត្តទុកដាក់ស្តាប់តែទៅលើសុន្ទរកថាដ៏កងរំពងប្រឆាំងនឹងជនអន្តោប្រវេស្តន៍ទៅវិញ ដោយហេតុតែមានការភិតភ័យខ្លាចខ្លាំងនៅក្នុងការបាត់បង់អធិបតេយ្យជាតិនិងអសន្តិសុខនៅក្នុងប្រទេសទៅវិញ៕រ៉ុបកន្លង

website_news/2016250207.txt · Last modified: 2017/02/27 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki