website_news:2016250404

ក្រុមអន្តោប្រវេសន៍បន្តចេញដំណើរពីព្រំដែនក្រិក-ម៉ាសេដូនីទៅកាន់តំបន់អឺរ៉ុបខាងជើង

(http://bayontv.com.kh) 25/04/2016

ក្រិក៖ ក្រុមអន្តោប្រវេសន៍បានជាប់នៅតាមជំរុំស្នាក់នៅ ដោយការបោះតង់កៅស៊ូតូចៗតាមព្រំដែន រវាងប្រទេសក្រិកជាមួយម៉ាសេដូនី កំពុងវិលត្រឡប់ឆ្ពោះទៅកាន់ផ្លូវធ្វើដំណើរផ្សេងៗជាច្រើនទៀត ដើម្បីទៅឲ្យដល់តំបន់អឺរ៉ុបខាងជើង។

ចំណែកក្រុមអន្តោប្រវេសន៍កំពុងឈនៅតាមព្រំដែន នៃទឹកដីប្រទេសម៉ាសេដូនីនេះក៏កំពុងរង់ចាំពេលវេលាល្អ ដើម្បីភៀសខ្លួនចេញពីទីនោះដែរ។ ដោយស្ថិតនៅក្រោមជីវិតរស់នៅតាមធម្មជាតិនោះ ក្រុមអ្នកភៀសខ្លួនទាំងនេះកំពុងបណ្តោយវាសនារបស់ខ្លួន ឲ្យស្ថិតទៅតាមការគិតរបស់ខ្លួនផ្ទាល់ និងស្វែងរកផ្លូវថ្មី ដើម្បីទៅឲ្យដល់តំបន់អឺរ៉ុបខាងជើង។ គេមានជំនឿថាក្រុមអន្តោប្រវេសន៍ទាំងនោះ បានធ្វើដំណើរចេញមកពីជំរុំអីដូមេនីដែលពួកគេបានបោះជំរុំ លាតសន្ធឹងតាមដងផ្លូវជាច្រើនក្នុងទីក្រុងនៃប្រទេសក្រិក មានចំនួនយ៉ាងច្រើនលើសលប់ និងបានជាប់នៅតាមព្រំដែនដោយសារតែប្រទេស នៅតាមតំបន់បាល់កង់បានបិទព្រំដែនមិនឲ្យមានលំហូរអន្តោប្រវេសន៍ចេញចូលនោះ។

រីឯក្រុមអន្តោប្រវេសន៍ជាច្រើនទៀតបាននៅបន្តបោះជំរុំដដែល និងកំពុងគិតអំពីការព្យាយាម ឬសំណាងរបស់ពួកគេដោយការធ្វើដំណើរទៅតាមផ្លូវថ្មី ទៅឲ្យដល់អឺរ៉ុបខាងជើងនោះដែរ ខណៈដែលពួកគេមិនលះបង់ការធ្វើដំណើររបស់ខ្លួនសោះនោះ៕ អត្ថបទ៖ រិទ្ធី

website_news/2016250404.txt · Last modified: 2017/02/28 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki