website_news:2016250503

ប៉ូលិសថៃបាញ់សម្លាប់ជនមូស្លីមរ៉ូហ៊ីនយ៉ាមីយ៉ាន់ម៉ាក្នុងពេលមនុស្សច្រើននាក់រត់ចេញពីមណ្ឌលឃុំខ្លួន

(http://www.rasmeinews.com) គេហទំព័ររស្មីកម្ពុជា ថ្ងៃទី 24 ឧសភា 2016 ម៉ោង 11:46:AM ដោយ ដាលីស

ប៉ូលិសថៃបាញ់សម្លាប់ជនអ៊ីស្លាមរ៉ូហ៊ីនយ៉ាម្នាក់មកពីប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទក្នុងអំឡុងពេលអ្នកជាប់ឃុំឃាំងច្រើននាក់បានលួចរត់ចេញពីជំរំប្រមូលផ្តុំជនចំណាកស្រុកមួយនៅប្រទេសថៃភាគខាត្បូង។

លោក ណុបផាដន រ៉ាក់ឆាត (Noppadon Rakchart) មន្ត្រីប៉ូលិសថៃបាននិយាយថា ជនអ៊ីស្លាមរ៉ូហ៊ីនយ៉ាម្នាក់ អាយុ២១ឆ្នាំ បានលួចរត់ចេញពីមណ្ឌលឃុំឃាំងជនចំណាកស្រុក Phangnga នៅតំបន់ភាគខាត្បូងនៃប្រទេសថៃ កាលពីពេលព្រឹកថ្ងៃចន្ទ បន្ទាប់ពីបានអារផ្តាច់ដែកបង្អូចនៅបន្ទប់គុករបស់ពួកគេ។

លោកបាននិយាយថា មនុស្សម្នាក់ត្រូវបានបាញ់ស្លាប់និងមនុស្ស៣នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានចោលដុំថ្មនិងវាយតប់ប៉ូលិសនិងមន្ត្រីអន្តោប្រវេសន៍ ដែលបានរត់តាមចាប់ពួកគេមកវិញ។ មនុស្ស១៧នាក់ផ្សេងទៀតបានរត់គេចខ្លួន។

ជនជាតិភាគតិចរ៉ូហ៊ីនយ៉ារាប់សិបពាន់នាក់ បានរត់ភៀសខ្លួនតាមទូកចេញពីភាពក្រីក្រនិងការធ្វើទុក្ខទោសនៅប្រទេសមីយ៉ាន់ម៉ាភាគខាងលិច ចាប់តាំងពីអំពើហិង្សាសាសនាបានផ្ទុះឡើងនៅទីនោះ កាលពីឆ្នាំ២០១២៕

website_news/2016250503.txt · Last modified: 2017/03/02 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki