website_news:2016250703

ថៃជំរុញឲ្យពលករខ្មែរនៅខេត្តស្រះកែវចុះបញ្ជីស្របច្បាប់ខណ:បញ្ជីចាស់ជិតផុតកំណត់

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 25/07/2016

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរនិងពលករប្រទេសអាស៊ានខ្លះជាង៤០០នាក់ ត្រូវបានអាជ្ញាធរ សមត្ថកិច្ចថៃ កោះហៅចូលរួមជាភ្ញៀវកិត្តយសក្នុងវេទិការប្រចាំឆ្នាំស្តីពី”ដំណើររួមគ្នារបស់ពលករឆ្ពោះទៅកាន់ អាស៊ាន ”នៅស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃ ជាប់ព្រំដែនក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពី រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦កន្លង។ គេប្រារព្ធពិធីនេះក្នុងមួយឆ្នាំម្តង ហើយឆ្នាំ២០១៦នេះ ការិយាល័យ ទំនាក់ទំនងតំបន់៧ នៃក្រសួងការងារថៃបានជ្រើសរើសយកខេត្តស្រះកែវជាម្ចាស់ផ្ទះ ។

លោក ឆៈ លើមឆៃ ចាប់ថាក់រ៉ាក់សេនា ប្រធានការិយាល័យទំនាក់ទំនងតំបន់៧ និយាយថា៖ គោល បំណងនៃវេទីការនេះគឺបញ្ច្រាបចំណេះដឹងស្តីពីការបំពេញលក្ខ័ខ័ណ្ឌនានាសម្រាប់កម្មករបរទេសស្របច្បាប់ ដើម្បី ដោះស្រាយបញ្ហាប្រឈមនិងទប់ស្កាត់អំពើរជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មដើម្បីឲ្យពលករគ្រប់រូបមាន ការ យល់ដឹងនិងបញ្ឈប់ការឆ្លងដែនខុសច្បាប់ឬបែបប្រថុយប្រថាន តាមរយ:មេខ្យល់ ។

ពលករត្រូវការឆ្លងដែនស្របច្បាប់ គេចផុតពីការជួញដូរពលកម្ម និងគ្រោះថ្នាក់ផ្សេងៗ ពេលឆ្លងដែន។ ការបង្កើតឲ្យមានកម្មវិធីនេះគឺជាការផ្សព្វផ្សាយចំណេះដឹងនិងធ្វើឲ្យពលរដ្ឋថៃ ដែលជាថៅកែបានយល់ពីច្បាប់ នៃការជួលពលករជនបរទេសមកប្រើការក្នុងក្រុមហ៊ុនឬអាជីវកម្មរបស់ខ្លួនត្រូវបំពេញលក្ខ័ណអ្វីខ្លះត្រូវគោរពបទបញ្ជាអ្វីខ្លះដើម្បីគេចផុតពីកំហុសផ្លូវច្បាប់។

ពលករបរទេសវិញត្រូវមានលិខិតបែបទអ្វីខ្លះ ដើម្បីការធានា និងការបំពេញលក្ខ័ខ័ណ្ឌអ្វីខ្លះដើម្បីក្លាយជា ពលករស្របច្បាប់ គេចផុតពីការចាប់ចងឬប្រឈមមុខផ្លូវច្បាប់ឬអំពោះខុសច្បាប់នានា។ពោលគឺកម្មវិធីនេះគឺជាការ គាំទ្រដល់ពលករបរទេស ឲ្យមានសិទ្ធិរស់នៅ ធ្វើដំណើរ ធ្វើការងារឬប្រកបទទួលខុសត្រូវដោយសុវត្ថិភាពនិងការ គោរពសិទ្ធិការងារ។

លោក ធម្មសាក់ រ៉ាត់តាណាក់ថាន់យ៉ា អភិបាលរងខេត្តស្រះកែវ វេទិការនេះមានប្រយោជន៍សម្រាប់ ពលករបរទេស ក្រោយចូលរួមពួកគាត់អាចយល់ដឹងច្បាស់ពីច្បាប់ ហើយអាជីវករ ពាណិជ្ជករ ដែលជាថែកែ ឬនិយោជករត្រូវនាំពលកររបស់ខ្លួន ឬពលករទាំងឡាយណាដែលមិនទាន់បានចុះបញ្ជី រួមទាំងពលករកម្ពុជា ភូមា លាវ តាមតំបន់ឧស្សាហកម្ម រោងច្រក សហគ្រាស់ គ្រប់ប្រភេទ ត្រូវមកចុះបញ្ជីដើម្បីក្លាយជាពលករ ស្របច្បាប់ ឲ្យបានឆាប់ ។ ព្រោះថារដ្ឋមន្ត្រីក្រសួងការងារថៃបានពន្យាពេលទុកឱកាសឲ្យត្រឹមតែថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ប៉ុណ្ណោះ តែពន្យាឲ្យនៅក្នុងប្រទេសថៃដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។

ចំណែកពលករបរទេសធ្វើការនៅក្នុងសមុទ្រផុតកំណត់ចុះបញ្ជីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ តែអនុញាតិពន្យាឲ្យនៅប្រទេសថៃដល់ថ្ងៃទី២២ ខែ កុម្ភះ ឆ្នាំ២០១៧ ព្រោះយោងតាមភាពចាំបាច់របស់រោងចក្រ សហគ្រាសមួយចំនួនខ្វះកម្លាំងពលកម្ម។ ឱកាសនោះក្រុមការងារបានទទួលសំនួរចម្លើយទាក់ទងបញ្ហាប្រឈម ផ្សេងៗស្តីពីការឆ្លងដែន ជីវិត ជីវភាពរស់នៅនិងការងារប្រចាំថ្ងៃ ពេលឆ្លងដែន៕

website_news/2016250703.txt · Last modified: 2017/03/10 12:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki