website_news:2016250801

អាជ្ញាធរខេត្តកណ្តាល ចុះផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស

(http://ann.com.kh) ដោយ: ប៉ក់ សារិទ្ឋ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០១៦ សន្តិសុខសង្គម

ខេត្តកណ្តាល៖ អាជ្ញាធរខេត្តកណ្តាល កាលពីថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ នៅក្នុងវត្តកៀនស្វាយ។

ក្នុងឱកាសនោះ លោកស្រី រ៉ែន និការ អភិបាលរងស្រុកកៀនស្វាយ បានមានប្រសាសន៍ថា នៅស្រុកកៀនស្វាយក្នុងរយៈពេលឆមាសទី១ដើមឆ្នាំ២០១៦នេះ សភាពការបទល្មើសបានកើតឡើង២៨ករណីលើ៣៩ករណី(បើប្រៀមធឿមនឹងឆមាសទី១ដើម២០១៥ថយចុះ១១ករណី)ក្នុងនោះករណីអំពើហិង្សាក្នុងគ្រួសារមាន០១ករណីនិងអំពើករណីបង្គ្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទគ្មាន។

លោកស្រី សុន សុខាលីដា ព្រះរាជអាជ្ញារងខេត្ត បានលើកឡើងថា រាជរដ្ធាភិបាលបានបង្គើតច្បាប់ការពារអំពើជួញដូរមនុស្សនេះមានសារៈសំណាស់និងការពារមានមនុស្សប្រុស.មនុស្សស្រីព្រមទាំងក្មេងផងដែរ។ លោកស្រីបន្តថា បើយើងបានឃើញថាមានជនសង្ស័យចូលមកនៅក្នុងភូមិឃុំរបស់យើងមានការសង្ស័យត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការទប់ស្គាត់។

លោកស្រី សួស សារ៉ាម បានលើកឡើងថា អាជ្ញាធរខេត្តកណ្តាលបានចុះមកម្តងរួចមកហើយនៅថ្ងៃនេះជាលើកទី២ និងបានយកទីតាំងវត្តកៀនស្វាយក្រៅបើកកិច្ចប្រជុំព្រោះនៅទីនេះជាតំបន់ទេសចរណ៍៕

website_news/2016250801.txt · Last modified: 2017/03/11 19:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki