website_news:2016250803

សមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារតំបន់អូររំដួលធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក

(http://cij.club/Detail) គេហទំព័រក្លឹបអ្នកកាសែតឯករាជ្យ ថ្ងៃទី ២៤ ខែ សីហាឆ្នាំ ២០១៦ ម៉ោង 03:44 PM

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃ តាមច្រកទា្វរតំបន់អូររំដួលដែលស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរអ៊ូរទាំទៅនឹងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅច្រកនេះថា បានធ្វើលិខិតឆ្លងដែនជូនគាត់ក្នុងតម្លៃខ្ពស់គឺ វាលើសការកំណត់របស់ក្រសួងមហាផ្ទៃ ដែលបានកំណត់ក្នុងម្នាក់ត្រឹមតែ២៥០០០រៀល ក្នុងមួយអាទិត្យ។ តែសមត្ថកិច្ចនៅប្រចំាច្រកខាងលើនេះយកពីពួកគាត់រហូតដល់ ៧០០០០រៀល ក្នុងរយៈពេលមួយអាទិត្យ។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ អ្នកសារព័ត៌មានឃើញបានភ្ជាប់ទូរស័ព្ទទៅ លោក មួយ លាងសេង នាយប៉ុស្តិ៍វីរសេនាតូច៩១៨ប្រចាំការ នៅច្រកអូររំដួលសុំការបំភ្លឺពាក់ព័ន្ធ នឹងពលរដ្ឋចោទប្រកាន់ខាងលើ តែលោកបានមានប្រសាសន៍ថា រឿងហ្នឹងលោកពុំសូវដឹងពីព្រោះ លោកទើបតែមកធ្វើជាមេប៉ុស្តិ៍បានត្រឹមតែរយៈពេល៨ឆ្នំាប៉ុណ្ណោះ។ បើចង់ដឹងច្បាស់ទៅសួរនាក់ធ្វើការនៅកន្លែងនោះទៅ។ ពេលអ្នកយកព័ត៌មានយើងបានទៅជួបផ្ទាល់អ្នកធ្វើលិខិតឆ្លងដែនបាននិយាយថា មេមិននៅបើចង់ដឹងសួរមេទៅ!! ហើយយើងក៏សុំលេខទូរស័ព្ទដើម្បីសុំការទំនាក់ទំនងដោយគេនិយាយថា អត់ស្គាល់លេខមេនោះទេ។

បើតាមប្រភពពីមន្ត្រីក្នុងស្រុកភ្នំព្រឹកមួយចំនួនបានបង្ហើបអោយដឹងថា ការធ្វើលិខិតឆ្លងដែននៅតាមច្រកទ្វារតំបន់នោះវាពុំមានក្រឹត្យច្បាប់ចេញពីក្រសួងមហាផ្ទៃទេ គឺមានសិទ្ធិត្រឹមតែធ្វើលិខិតឆ្លងដែនបានត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ រីឯសិទ្ធិធ្វើលិខិតឆ្លងដែនរយៈពេលមួយខែ ឬមួយអាទិត្យនោះមានតែច្រកទ្វារអន្តរជាតិទេ តែច្រកតំបន់នោះមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធតែម្តង។ ចំណែកលោក សោម ខុំ អភិបាលរងស្រុកភ្នំព្រឹក បានបញ្ជាក់ថា លោកពុំបានដឹងរឿងហ្នឹងទេពីព្រោះ វាជាការងារព្រំដែនហើយបើមានពិតមែនលោក និងលើករឿងហ្នឹងពេលប្រជុំកងឯកភាពស្រុក៕ ដោយ មុត ចន្ត្រា

website_news/2016250803.txt · Last modified: 2017/03/11 19:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki