website_news:2016251002

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបហាងកាហ្វេលួចបម្រើសេវាផ្លូវភេទ

(http://nokorwatnews.com) 25/10/2016

ភ្នំពេញ៖ មនុស្សប្រុស ស្រី៦នាក់ ត្រូវកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចុះបង្រ្កាបទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបង្កប់សេវាបម្រើផ្លូវភេទនៅម្តុំខាងមុខផែថ្មកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៣០យីហោ (មហាសម្បត្តិ)នៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ច ដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថា កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ បានដឹកនាំដោយលោកសំបូរ ម៉ារិទ្ធ អនុប្រធាននាយកដ្ឋាន និងលោកគុជ គឹមឡុង ព្រះរាជអាជ្ញារង និងលោកផាន់ ពិសិដ្ឋ ក្រឡាបញ្ជីបានចុះប្រតិបត្តិការបង្រ្កាបរយៈពេលជាង១ម៉ោង ជាលិទ្ធផលឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះស្រី៤នាក់ និងប្រុស២នាក់(និងម្ចាស់អាជីវកម្មម្នាក់ផង)ឈ្មោះ ង្វៀង ធីយ៉ុង ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិវៀតណាម ។

ក្រោយប្រតិបត្តិការរួចរាល់ហើយ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៦នាក់ ទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃដើម្បីចាត់វិធានការទៅតាមនីតិវិធី ៕ ស តារា

website_news/2016251002.txt · Last modified: 2017/03/13 11:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki