website_news:2016260103

ជនអន្តោប្រវេសន៍រាប់រយនាក់ធ្វើដំណើរតាមនាវាពីកោះឡេស្បូសទៅកាន់រដ្ឋធានីអាតែនរបស់ក្រិក

(http://bayontv.com.kh/ January 25, 2016)

ក្រិក៖ សេចក្ដីអង់អាចក្លាហានធ្វើដំណើរ មិនខ្លាចគ្រោះថ្នាក់ឆ្លងសមុទ្រពីប្រទេសទួរគី ,ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរាប់រយនាក់ រួមទាំងក្រុមគ្រួសារជាច្រើនជាមួយក្មេងតូចៗ បានចាកចេញពីកោះឡេស្បូស (Lesbos) របស់ប្រទេសក្រិកកាលពីម្សិលមិញ។ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ភាគច្រើនមកពីប្រទេសស៊ីរី, អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់បានជិះនាវាចម្លងមួយគ្រឿង ទៅកាន់រដ្ឋធានីអាតែននៃប្រទេសក្រិក និងបន្តទៅកាន់ដែនដីភាគខាងជើងអាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀតរបស់សហភាពអឺរ៉ុប។ កំពុងអោបកូន, លោក នូឡា នីរី ពលរដ្ឋអាហ្វហ្គានីស្ថានបាននិយាយថា ពួកគេភ័យខ្លាចមានគ្រោះថ្នាក់កើតឡើងនៅពេលឆ្លងតាមដែនសមុទ្រ។ លោកថា ដំណើរបន្ទាប់នៃគ្រួសាររបស់លោកចំថ្ងៃអ្នកតវ៉ាជនជាតិក្រិកអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេផ្ដល់ច្រកសុវត្ថិភាពដល់ជនភៀសខ្លួនឆ្លងមកពីខាងព្រំដែនប្រទេសទួរគី ដើម្បីជៀសវាងការបាត់បង់ជីវិតលើការធ្វើដំណើរហ៊ុមព័ទ្ធដោយគ្រោះថ្នាក់តាមសមុទ្ររវាងប្រទេសទាំង២៕

website_news/2016260103.txt · Last modified: 2017/02/24 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki