website_news:2016260202

កម្ពុជាបញ្ជូនពលករស្របច្បាប់ទៅធ្វើការក្រៅប្រទេសជាង២៥ម៉ឺននាក់នៅឆ្នាំ២០១៥

(http://www.thmeythmey.com/25-02-2016, 9:19pm) ដោយ : រំដួល ចិត្រា)

បើតាមរបាយការណ៍ បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៥ ពលករទៅធ្វើការនៅប្រទេសមានចំនួន ២៥,៦៧៦នាក់ (ស្រី៩៩៣១នាក់) ដែលកំពុងធ្វើការងារដោយស្របច្បាប់នៅតាមបណ្ដាប្រទេសទាំងនោះ។

របាយការណ៍បង្ហាញថា ពលករទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករមានចំនួន ១៨,៤៦៨ នាក់ (ស្រី៨១៣៦នាក់) និងតាមរយៈតាមរយៈប្រព័ន្ធអនុញ្ញាតការងារទៅប្រទេសកូរ៉េ ចំនួន ៧,២០៨ នាក់ (ស្រី១,៧៩៥នាក់)។ របាយកាណ៍បន្តថា ទីភ្នាក់ងារជ្រើសរើសពលករស្របច្បាប់ បានបញ្ជូនពលករចំនួន ១៨,៤៦៨ នាក់នោះ ទៅបម្រើការងារនៅប្រទេសចំនួន៤ ក្នុងនោះរួមមាន ថៃ ចំនួន ១៦,១៦៣ នាក់។ ម៉ាឡេស៊ី ចំនួន៨០៧នាក់ ជប៉ុន ចំនួន ១,៣៩៩នាក់ និងសិង្ហបុរី ចំនួន៩៩នា ក់ ។ ចំពោះពលករស្របច្បាប់នៅក្នុងឆ្នាំ២០១៥ មានចំនួន១៨,៤៦៨ នាក់ ដែលត្រូវបានក្រុមហ៊ុន ៤៧ ទៅធ្វើការនៅប្រទេសចំនួន៤ នេះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៤ ដែលមានពលករស្របច្បាប់ចំនួន១៧,០១៧ នាក់។

ដោយឡែកពលករចំនួន ៧,២០៨ នាក់ ដែលត្រូវបញ្ជូនទៅធ្វើការតាមរយៈប្រព័ន្ធអនុញ្ញាតការងារទៅប្រទេសកូរ៉េនោះ ត្រូវបម្រើការងារតាមវិស័យឧស្សាហកម្ម កសិកម្ម នេសាទ និងសំណង់៕

website_news/2016260202.txt · Last modified: 2017/02/27 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki