website_news:2016260203

តុលាការកំពូលតម្កល់ទោស ១២ ឆ្នាំករណីលក់សេវាសិចតាមអ៊ីមែល

(http://www.postkhmer.com/Thu, 25 February 2016) គឹម សារុំ

ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានប្រកាសសាលដីកាតម្កល់ទោសជនជាប់ចោទ ២ នាក់ដោយឲ្យម្នាក់ៗជាប់ពន្ធនាគារ ១២ ឆ្នាំដដែលបន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១១ កុម្ភៈពាក់ព័ន្ធការលក់សេវាកម្មសិចកុមារក្រោមអាយុ ១៥ ឆ្នាំតាមអ៊ីមែលប្រព្រឹត្តក្នុងឆ្នាំ ២០១០ ។ ក្នុងបន្ទប់សវនាការលោកចៅក្រម សឹង បញ្ញាវុឌ្ឍ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសកំបាំងមុខជនជាប់ចោទថាក្រោយពីជំនុំជម្រះ និងពិភាក្សាមកក្រុមប្រឹក្សាយល់ឃើញថាតាមការសួរដេញដោលជនជាប់ចោទ និងផ្អែកលើកំណត់ហេតុរបស់នគរបាលយុត្តិធម៌បង្ហាញថាជនជាប់ចោទពិតជាបានប្រព្រឹត្តដូចការចោទមែន។ លោកថា៖ «ស្រ្តីជាប់ចោទបានសារភាព និងសូមឲ្យតុលាការបន្ថយទោសប៉ុន្តែតុលាការមិនព្រមដោយសម្រេចតម្កល់ទោសអ្នកទាំង ២ នាក់ដដែល និងបង្គាប់ឲ្យឃុំខ្លួនបន្ត»។

តាមអង្គហេតុជនជាប់ចោទឈ្មោះ សេក វី ភេទស្រីអាយុ ៥៣ ឆ្នាំនៅឃុំទួលត្នោត ស្រុកកៀនស្វាយខេត្តកណ្តាលជាអ្នកលក់បាយ និងមានក្មេងស្រីបម្រើ ២ នាក់ផងបានទាក់ទងឈ្មោះ ម៉ីសុវណ្ណ ជាអ្នករត់តាក់ស៊ីដោយឲ្យរូបក្មេងៗវៀតណាម ២ នាក់ដើម្បីផ្សព្វផ្សាយសេវាកម្មផ្លូវភេទក្នុងនោះមានឈ្មោះ ង្វៀងធីង៉ុកឡង អាយុ ១៦ ឆ្នាំ (២០១០) និងង្វៀង ធីង៉ុកថាន់ អាយុ ១៥ ឆ្នាំ (២០១០)។អង្គហេតុបង្ហាញថាក្រោយពីឈ្មោះ ម៉ី សុវណ្ណ បានទទួលរូបថតក្មេងរងគ្រោះហើយគេបានបង្កើតអ៊ីមែលមួយហើយបានបញ្ចូលរូបថតក្មេងនោះទៅក្នុងអ៊ីមែលផង។ ការផ្សព្វផ្សាយនេះក៏ត្រូវបានឈ្មោះ CARRC-RAIGTHOMAS ជនជាតិអាមេរិកទាក់ទងដោយឲ្យជនជាប់ចោទរកក្មេងស្រីរហូតដល់ ៤ នាក់ទុកបម្រើផ្លូវភេទនៅពេលគេមកដល់ស្រុកខ្មែរតែឈ្មោះ ម៉ីសុវណ្ណ រកបានតែក្មេង ៣ នាក់។ អង្គហេតុបង្ហាញទៀតថាលុះ CARR-CRAIG –THOMAS មកដល់កម្ពុជាគាត់បានទាក់ទងម៉ីសុវណ្ណឲ្យនាំក្មេងរងគ្រោះ ង្វៀង ធីង៉ុកថាន់ ទៅរួមភេទ ៣ ថ្ងៃក្នុងតម្លៃ ៣ ពាន់ដុល្លារក្នុងខែមករាឆ្នាំ ២០១០ ។ ក្មេងរងគ្រោះឈ្មោះ ម៉ៅ អាយុ ១៦ ឆ្នាំរយៈពេល ៣ ថ្ងៃតម្លៃ ៣ ពាន់ដុល្លារ និងឈ្មោះ ង្វៀងធីង៉ុកឡង រួមភេទ ២ ថ្ងៃតម្លៃ ១៨០០ ដុល្លារហើយក្រោយពីរួមភេទគេថតរូបអាក្រាតទៀតផង។ ឯលុយឲ្យក្មេងតិចតួច។ ពួកគេត្រូវចាប់ខ្លួនតាមបណ្តឹងម្តាយក្មេងរងគ្រោះ។ រឿងនេះត្រូវសាលាដំបូងភ្នំពេញផ្តន្ទាទោសឈ្មោះ CARRCRAIGTHOMAS ១៧ ឆ្នាំ និងសងទៅក្មេងទាំង ២ នាក់ម្នាក់ៗ ៤ លានរៀល។ ឯ សេក វី និង ម៉ីសុវណ្ណ ម្នាក់ ១២ ឆ្នាំ និងរួមគ្នាសងជំងឺចិត្តទៅក្មេងរងគ្រោះ ៨ លានរៀល៕

website_news/2016260203.txt · Last modified: 2017/02/27 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki