website_news:2016260205

ថៃ បញ្ជូនពលរដ្ឋខ្មែរម្នាក់ មកកម្ពុជាវិញ ក្រោយពីជាប់ឃុំ អស់ជាច្រើនថ្ងៃ

(http://bayontv.com.kh/25/02/2016)

ឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីវេលាម៉ោង១៣និង ៣០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមច្រកអន្តរជាតិ ជាំ សាងាំ ក្រោយពីពលរដ្ឋរូបនេះ ជាប់ពន្ធនាគារអស់ ជាច្រើនថ្ងៃ នៅប្រទេសថៃ។ នគរបាល អន្តោប្រវេសន៍ច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ ងឹន វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

នគរបាលច្រកទ្វារ បានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះ ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ ចូលទៅកាប់គ្រញូងដោយខុសច្បាប់ក្នុងទឹកដីថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ។ ក្រោយពីជាប់ ឃុំក្នុងពន្ធនាគារ ក្នុងខេត្តស៊ីសាកេត នៅថ្ងៃនេះពលរដ្ឋរូបនោះ ត្រូវបានថៃដោះលែង ឲ្យមានសេរីភាព និងបញ្ជូនមកស្រុកកំណើតវិញហើយ៕

website_news/2016260205.txt · Last modified: 2017/02/27 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki