website_news:2016260206

កម្លាំងនគរបាល អន្តោប្រវេសន៍ ចុះត្រួតពិនិត្យ ហាងកាហ្វេ មួយកន្លែងរកឃើញ ស្ត្រីវ័យក្មេង ជនជាតិវៀតណាម ចំនួន៥នាក់ រត់តុកាហ្វេសង្ស័យ លួចបំរើសេវា ផ្លូវភេទនៅទីរួម ស្រុកអូរយ៉ាដាវ

(http://www.dap-news.com Thursday, 25 February 2016 18:07) ស្រី សុផាន់ណា Posted ID:147

រតនគិរីៈ កម្លាំងនគរបាលអន្តោប្រវេនស៍នៃស្នងការនគរបាល ខេត្តរតនគិរី កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែកុម្ភៈ នេះបានចុះត្រួតពិនិត្យ ហាងកាហ្វេមួយកន្លែង រកឃើញស្ត្រីវ័យក្មេង ជនជាតិវៀតណាម ចំនួន៥នាក់ រត់តុកាហ្វេសង្ស័យ លួចបំរើសេវាផ្លូវភេទ នៅទីរួមស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បើតាមរបាយការណ៍របស់កម្លាំងនគរបាល អន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តរតនគិរី អោយដឹងថាស្ត្រី វ័យក្មេងជនជាតិ វៀតណាម ចំនួន៥នាក់ មានអាយុពី ១៩-២០ឆ្នាំ ក្នុងសកម្មភាព បំរើការងាររត់តុ កាហ្វេ និងសង្ស័យលួច បំរើសេវាផ្លូវភេទ ក្នុងនោះ៤នាក់ មានលិខិតឆ្លងដែន វាយត្រា ចេញ-ចូល មួយខែ និងម្នាក់ទៀតមាន អត្តសញ្ញាណប័ណ្ណ ខែ្មរគំរូថ្មីកើត និងរស់នៅ ប្រទេសកម្ពុជា ទើបមកពីរាជធានីភ្នំពេញ។ ចំណែកឯ ម្ចាស់ហាងមានវីសា សៀវភៅការងារ និងលិខិតអនុញ្ញាត ធ្វើអាជីវកម្ម។ របាយការណ៍ខាងលើបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីជនជាតិវៀតណាម ខាងលើ នាំមកធ្វើកំណត់ហេតុ ដកហូតលិខិតឆ្លងដែន បណ្តោះអាសន្ន នៅអធិការដ្ឋាន ស្រុកអូរយ៉ាដាវ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្នើសុំគោលការណ៍ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តទៅតាម នីតិវិធីច្បាប់៕

website_news/2016260206.txt · Last modified: 2017/02/27 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki