website_news:2016260209

អូទ្រីស ព្រមានពីគ្រោះថ្នាក់នៃ វិបត្តិជនចំណាកស្រុករបស់ EU

(http://www.postkhmer.com/Fri, 26 February 2016)

ក្រុងវីយែនៈ ប្រទេសអូទ្រីស បានព្រមានពីថ្ងៃព្រហស្បតិ៍ថា ការរស់ឡើងវិញ របស់ EU គឺស្ថិត ក្នុងសភាពគ្រោះថ្នាក់ ខណៈរដ្ឋនេះ បានដាក់សម្ពាធលើបណ្តារដ្ឋតំបន់បាល់កង់ទាំងឡាយឲ្យកាត់បន្ថយលំហូរ នៃក្រុមជនចំណាកស្រុក ខណៈក្រិក បានគំរាមមិនសហការនឹងរាល់កិច្ចព្រមព្រៀងអនាគតស្តីពីវិបតិ្តនេះទេ បើសិនជាបន្ទុកនោះ មិនត្រូវបានចែករំលែកដោយយុត្តិធម៌ក្នុងចំណោមរដ្ឋជាសមាជិកនោះទេ។

ដោយធ្វើឲ្យអន្តរាយថែមទៀតនូវក្តីសង្ឃឹមរបស់ប្លុកនេះដើម្បី ទទួលបានក្តោបក្តាប់ស្ថានការណ៍ នេះ ក្នុងពេលជាមួយគ្នានេះហុងគ្រី បានប្រកាសការធ្វើប្រជាមតិមួយស្តីពីគម្រោងមានបញ្ហារបស់ក្រុងប្រ៊ុចសែលដើម្បីចែករំលែកក្រុមជនចំណាកស្រុក ក្នុងចំណោមរដ្ឋ ២៨ នេះតាមរយៈកូតាចាំបាច់។ បន្ទាប់ពីកិច្ចពិភាក្សាក្នុងក្រុងវីយែនជាមួយប្រទេសជាច្រើនស្តីពីផ្លូវតំបន់បាល់កង់ខាងលិចដែលស្រួលដើរពីក្រិកទៅភាគខាងជើង រដ្ឋមន្ត្រីមហាផ្ទៃអូទ្រីសលោកស្រី Johanna MiklLeitner បាននិយាយថា៖ «យើងត្រូវតែកាត់បន្ថយលំហូរនេះនៅពេលនេះ។ នោះគឺជាបញ្ហានៃការរស់ឡើងវិញសម្រាប់ EU»។ ក្រិក ដែលជាចំណុចចូលធំមួយ សម្រាប់ក្រុមជនចំណាកស្រុកនិងជាទីដែលពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ត្រូវកកស្ទះនៅឯព្រំដែនជាមួយម៉ាសេដ្វាន បានតវ៉ាដោយខឹងសម្បាចំពោះការដកចេញពីជំនួបរដ្ឋមន្ត្រីនេះ ដោយគូសបញ្ជាក់ពីការប្រេះឆា ដ៏ជ្រាលជ្រៅនៅខាងក្នុង EU។ នាយករដ្ឋមន្ត្រី ក្រិក លោក Alexis Tsipras បានប្រាប់សភា ថា៖«ក្រិកនឹងលែងយល់ព្រមចំពោះកិច្ចព្រមព្រៀងណាទាំងអស់បើសិនបន្ទុកនេះ និងការទទួលខុសត្រូវទាំងឡាយ មិនត្រូវបានចែករំលែកដោយយុត្តិធម៌ និងតាមសមាមាត្រ»៕មក

website_news/2016260209.txt · Last modified: 2017/02/27 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki