website_news:2016260703

សម្តេច ស ខេង ឲ្យបិទច្រករបៀងតាមព្រំដែនកម្ពុជា-ថៃដើម្បីទប់ស្កាត់ការនាំទំនិញ គេច ពន្ធ និងពលករចំណាកស្រុក

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 26/07/2016

ខេត្តបន្ទាយមានជ័យ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្គាប់ឱ្យអាជ្ញាធរអាជ្ញាធរ បិទច្រករបៀងនានា នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ និង ទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ខណៈសម្តេចទៅចូលរួមនៅ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ ការងារគ្រប់គ្រងលំហូរ មិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែន នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ទៀតថា បច្ចុប្បន្នចំណាកស្រុកឆ្លងកាត់ព្រំដែនឬ ទេសសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសការចេញ តាមច្រករបៀងមិនស្របច្បាប់និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្ថិភាពក្នុងការស្នាក់នៅ។ហើយក្នុងចំណោមជនជាតិខ្មែរនៅក្នុងប្រទេសផ្សេងៗបានរកឃើញថា ជនរងគ្រោះទាំងអស់នោះជួបប្រទះនៅបញ្ហាអំពើ រត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

សម្ដេចក្រឡាហោម ស ខេង បានសុំឲ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូច ដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ បន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយដើម្បី ឲ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងប្រទេសវិញ៕

website_news/2016260703.txt · Last modified: 2017/03/10 12:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki