website_news:2016260801

តុលាការឃុំខ្លួនជនជាតិប៉ាគីស្ថានពីរនាក់និងស្ត្រីខ្មែរម្នាក់ករណីជួញដូរមនុស្សឆ្លងដែន

(http://www.rasmeinews.com) ដោយ ៖ស រិទ្ធ ថ្ងៃទី 26 សីហា 2016 ម៉ោង 07:00:AM

(ភ្នំពេញ): បុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ត្រូវបានលោកពេជ្រវិជ្ជាធរចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីរសៀលថ្ងៃទី២៥ ខែសីហាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតករណីជួញដូរមនុស្សឆ្លងដែនខុសច្បាប់។

មន្ត្រីតុលាការបញ្ជាក់ថាក្រុមជនសង្ស័យទាំងបីនាក់ ត្រូវបានលោកកុលបុនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ “ការនាំចេញដោយមិនស្របច្បាប់សម្រាប់ការនាំឆ្លងដែន”តាមមាត្រា១១ច្បាប់ស្តីពីកការបង្ក្រាបអំពើជួញដូរមុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ បុរសជនជាតិប៉ាគីស្ថានពីរនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពនាំជនរងគ្រោះ៤នាក់ ស្ត្រី៣នាក់ និងបុរសម្នាក់ទៅក្រៅប្រទេសកាលពីយប់ថ្ងៃ២១ខែសីហាឆ្នាំ២០១៦នៅចំណុចមុខផ្សាររាត្រីសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាជនជាតិប៉ាគីស្ថានឈ្មោះNIAZ AHMED អាយុ៥៥ឆ្នាំ និងឈ្មោះYAZEF AHMED អាយុ២៤ឆ្នាំ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់នេះកម្លាំងជំនាញបានធ្វើការសាកសួរនិងស្រាវជ្រាវបន្ដលុះដល់ថ្ងៃទី២២ ខែសីហា ដោយមានការសហការជាមួយកម្លាំងនគរបាលខេត្តត្បួងឃ្មុំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះបិនញ៉ភេទស្រីអាយុ៧២ឆ្នាំនៅចំណុចឃុំរការព៥ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ៕S

website_news/2016260801.txt · Last modified: 2017/03/11 19:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki