website_news:2016260802

បក្សប្រឆាំងសុំអាជ្ញាធរកម្ពុជានិងថៃជួយសម្រួលដល់ពលករខ្មែរបានចុះឈ្មោះបោះឆ្នោត

(http://khmer.voanews.com) 26 សីហា 2016

គណបក្សសង្គ្រោះជាតិនឹងស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការជាមួយនឹងអាជ្ញាធរថៃដើម្បីជួយសម្រួលពល ករខ្មែរដែលកំពុងធ្វើការនៅទីនោះបានមកចុះឈ្មោះបោះឆ្នោតដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា ទាំងពលករដែលធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់គួរតែទទួលបានការជួយសម្រួលដោយមិនមានការភ័យខ្លាចពីការបាត់បង់ការងារនៅពេលត្រឡប់ទៅវិញទេ។ ហើយក្នុងនោះ ក៏រួមមានការឆ្លងកាត់ព្រំដែនដោយមិនមានការបង់ប្រាក់ថ្លៃឆ្លងកាត់ដែលមានរហូតដល់១២ដុល្លារផងដែរ។ (ម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៥ សីហា ២០១៦)

website_news/2016260802.txt · Last modified: 2017/03/11 19:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki