website_news:2016260804

ពលករខ្មែរ១០នាក់ ដែលជាប់នៅពន្ធនាគារ Bukit Jalil នៅម៉ាឡេស៊ី ត្រូវបានបញ្ជូនមក ដល់ប្រទេសកម្ពុជាវិញ

(http://www.freshnewsasia.com) 2016-08-26

(ភ្នំពេញ)៖ ពលករខ្មែរ១០នាក់ ដែលធ្លាប់ជាប់នៅក្នុងពន្ធនាគារ Bukit Jalil ប្រទេសម៉ាឡេស៊ី ហើយ ត្រូវបានដោះលែងកាលពីដើមខែសីហា ឆ្នាំ២០១៦នោះ ពេលនេះត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហើយ ក្រោមការសម្របសម្រួលរបស់ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី និង អង្គការអន្តរជាតិទេសសន្តរប្រវេសន៍(IOM) នេះបើ តាមការប្រកាសរបស់ក្រសួងការបរទេសនៅទី២៦ ខែសីហា ឆ្នាំ២០១៦នេះ។ ក្រសួងការបរទេស បានអះអាងថា ពលករខ្មែរទាំង១០នោះ រួមមាន៖

១- សេន ខ្លឹង ភេទស្រី អាយុ៣៣ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ២- មីន ណាភី ភេទប្រុស អាយុ ២៨ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៣- សេត ម៉ូស្លីម ភេទប្រុស អាយុ ២៧ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៤- លី ម៉ៃ ភេទស្រី អាយុ៣៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៥- យា ពៅ ភេទស្រី អាយុ ២៥ ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ៦- ឯល ទៀត ភេទប្រុស អាយុ២១ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង ៧- ម៉ាត់ ម៉ាណាន ភេទប្រុស អាយុ ២៩ ឆ្នាំ មកពីខេត្តកំពង់ចាម ៨- ហេង ពូទ្រី ភេទប្រុស អាយុ ២៦ ឆ្នាំ មកពីខេត្តកំពង់ចាម ៩- យ៉េត ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ មកពីភ្នំពេញ ១០- តូហ៊ីរីង យូសុះ ភេទប្រុស អាយុ២០ឆ្នាំ មកពីខេត្តត្បូងឃ្មុំ។ ដោយអនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ពលករខ្មែរទាំងនេះត្រូវបានបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ តាមជើងយន្តហោះលេខ MH762៕

website_news/2016260804.txt · Last modified: 2017/03/11 19:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki