website_news:2016260806

ពលករឆ្លងដែនទាំង២៥នាក់ត្រូវនគរបាលអូរបីជាន់ឃាត់យកមកអប់រំ

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 26/08/2016

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ កម្លាំងចម្រុះបានធ្វើការទប់ស្កាត់ និងឃាត់ពលករឆ្លងដែនខុសច្បាប់ចំនួន២៥នាក់ ស្ថិតនៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ។

ប្រភពឱ្យដឹងថា ពលករឆ្លងដែនទាំង២៥នាក់ មានស្រី១០នាក់ និងក្មេង៣នាក់ គឺមកពីខេត្តបន្ទាយ មានជ័យ និងខេត្តសៀមរាប ។ បើតាមការបំភ្លឺពីពលករនិយាយថា ពួកគាត់មានបំណងឆ្លងដែនចេញតាមច្រកអូរបីជាន់ និងមួយចំនួនទៀត ចេញតាមច្រកណងចាន់ ដើម្បីទៅធ្វើកម្មករចំការដំឡូង និងពោតនៅខេត្តស្រះកែវ និងពលករមួយចំនួនទៀតទៅធ្វើការទៅព្រឹក វិលល្ងាច ។

ចំពោះការឆ្លងដែនរបស់ពួកគាត់នោះ មិនមានមេខ្យល់នាំទេ ដោយពួកគាត់ធ្វើការនៅជិតព្រំដែន និងទៅជាលក្ខណៈគ្រួសារ និងសាច់ញាតិនៅភូមិជាមួយគ្នា ។ ក្រោយពីស្តាប់ការរៀបរាប់រួច សមត្ថកិច្ចបានណែនាំពីបញ្ហាគ្រោះថ្នាក់ផ្សេងៗ ពីការធ្វើចំណាក ស្រុកដោយខុសច្បាប់ វានឹងមានហានិភ័យកើតឡើងផ្សេងៗ ។ បន្ទាប់ពីកម្លាំង បានណែនាំរួច ក៏ឱ្យពួកគាត់ត្រឡប់ទៅផ្ទះរាងៗខ្លួន វិញ៕

website_news/2016260806.txt · Last modified: 2017/03/11 19:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki