website_news:2016261002

ពលករខ្មែរម្នាក់ធ្លាក់ពីលើអាគារស្លាប់ ត្រូវអាជ្ញាធរថៃបញ្ជូនមកស្រុកវិញ

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 26/10/2016

ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍របស់កងកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ពលករខ្មែរម្នាក់ឈ្មោះ ម៉ៅ គឿង ភេទប្រុស អាយុ៣២ឆ្នាំ ដែលមានស្រុកកំណើតរស់ភូមិអន្លុងរុន ឃុំអន្លុងរុន ស្រុកថ្មគោលជាកម្មករសំណង់នៅតំបន់ទេសចរណ៍ប្រទេសថៃ បានធ្លាក់ពីលើអាគារកម្ពស់ជិត១០ជាន់ ខណះកំពុងបំពេញការងារក្នុងតំបន់ផាត់តាយ៉ាតាយ ក្នុងស្រុកបាងឡាមុង ខេត្តឈុនបូរ៉ី ប្រទេសថៃ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា និងត្រូវបានអាជ្ញាធរថៃដឹកបញ្ជួនសាកសពដោយរថយន្តមកដល់ច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅវេលាម៉ោង៤.៥០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ។ នៅថ្ងៃដដែលអាជ្ញាធរស្រុកនិងសមត្ថកិច្ចប្រចាំច្រកអន្តរជាតិដូងបានស្រាវជ្រាវនិងផ្តល់ដំណឹងដល់ក្រុមគ្រួសារហើយប្រគល់សាកសពជនរងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

website_news/2016261002.txt · Last modified: 2017/03/13 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki