website_news:2016261103

ឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងរួមភេទជាមួយអនិតិជន

(http://www.khmer-note.com/news) naren naren November 26, 2016 Slide, ពត៌មានជាតិ

កណ្តាលៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីសញ្ចារកម្ម និងរួមភេទជាមួយអនិតិជនមិនទាន់គ្រប់អាយុកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជនសង្ស័យទី១មានឈ្មោះ សុខ ស្រីកា ភេទស្រី អាយុ១៦ឆ្នាំ (ជាប់ពាក់ព័ន្ធនឹងករណីសញ្ចាារកម្ម) ដែលមានមុខរបរបំរើការក្នុងហាងខារ៉ាអូខេ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង-ជនសង្ស័យទី២ ឈ្មោះវែង ឈឹប ភេទប្រុស អាយុ២១ឆ្នាំ (ជាប់ពាក់ព័ន្ធនឹងការសមគំនិតសញ្ចាារកម្ម) មុខរបររត់តុ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ- ជនសង្ស័យទី៣មានឈ្មោះ ម៉ុត ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ (ជាប់ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនិតិជន) មានទីលំនៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើតែងតែលួងលោម ឈ្មោះ កកក ភេទស្រី អាយុ១៤ឆ្នាំ មុខរបរលក់កាហ្វេនៅផ្ទះ មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អោយទៅបំរើសេវាផ្លូវភេទជាមួយភ្ញៀវជាប្រចាំ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

website_news/2016261103.txt · Last modified: 2017/03/16 12:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki