website_news:2016261105

កម្លាំងការពារព្រំដែនឃាត់ខ្លួនយុវជនចំនួន១០នាក់ឆ្លងព្រំដែនចូលទឹកដីថៃកាប់ឈើក្រញូង

(http://www.rasmeinews.com) ដោយ ៖អូស្មាច់ ថ្ងៃទី 26 វិច្ឆិកា 2016 ម៉ោង 10:59:AM

(ឧត្តរមានជ័យ)៖ក្រុមយុវជនចំនួន១០នាក់ដែលមានបំណងឡើងភ្នំដងរ៉ែកឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃកាប់ឈើគ្រញួងត្រូវបានកម្លាំងសមត្តកិច្ចប៉ូលីសការពារព្រំដែនគោកវរៈលេខ៩០៥ សហការណ៍ជាមួយកំលាំងទាហានកងល្បាតការពារព្រំដែនកម្ពុជា ថៃលេខ៤០៣ ឃាត់ខ្លួនធ្វើការអប់រំ កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤វិច្ឆិកា២០១៦ ស្ថិតនៅលើខ្នងភ្នំដងរ៉ែកក្នុងភូមិអូរគ្រញួង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

លោកស៊ុំសារឿនមេបញ្ជាការប៉ូលីសការពារព្រំដែនគោកវរះលេខ៩០៥បានឱ្យដឹងថា កងកំលាំងប៉ូលីសបានធ្វើការសហការណ៍ជាមួយកម្លាំងទាហានកងល្បាតវរៈលេខ៤០៣ ដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនបានជួបប្រទះឃើញយុវជនខ្មែរមួយក្រុមមានគ្នីគ្នាចំនួន១០នាក់ ស្ថិតនៅលើជួរខ្នងភ្នំដងរ៉ែកចំណុចភ្នំត្បាល់ ក្នុងភូមិអូរគ្រញួង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្តកិច្ចបានធ្វើការឃាត់ខ្លួននាំយកមកធ្វើការអប់រំនោះឈ្មោះខាត់ វិតភេទប្រុសអាយុ៣១ឆ្នាំឈ្មោៈវ៉ាន់ ម៉ៅភេទប្រុសអាយុ២៤ឆ្នាំឈ្មោះខាត់ តក់ភេទប្រុសអាយុ២៤ឆ្នាំឈ្មោៈជឹម សុលីម ភេទប្រុសអាយុ៣០ឆ្នាំឈ្មោះកាង ភាពភេទប្រុសអាយុ២៨ឆ្នាំ។ឈ្មោះលិញ ពីនភេទប្រុសអាយុ២២ឆ្នាំឈ្មោះជុំ ណុំភេទប្រុសអាយុ២៣ឆ្នាំឈ្មោះខាត់ ជូតភេទប្រុសអាយុ២៦ឆ្នាំឈ្មោះខាត់ ធាភេទប្រុសអាយុ១៤ឆ្នាំនឹងឈ្មោះកន សេមភេទប្រុសអាយុ២៤ឆ្នាំ។ក្រុមយុវជនចំនួនទាំង១០នាក់នេះមានទីលំនៅក្នុងឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយសមត្ថកិច្ចបានធ្វើការអប់រំរួចបានប្រគល់ឱ្យអាជ្ញាធរភូមិ ឃុំត្រពាំងប្រីយ៍មកទទួលយកទៅវិញទៅផ្ទះរៀងៗខ្លួន ។

គួរំលឹកថាបច្ចុប្បន្នក្រុមយុវជនធ្វើការចំណាក់ស្រុកឆ្លងព្រំដែនចូលទៅក្នុងប្រទេសថៃកាប់ឈើក្រញូងគេបានសង្កេតឃើញមានទោះជាកន្លងមកក្រុមទាហានថៃបានបាញ់សម្លាប់ រងរបួសនឹងចាប់ខ្លួនជាបន្តបន្ទាប់ហើយបញ្ជូនដាក់ពន្ធធានាគារជាច្រើននាក់ ក៍ដោយសកម្មភាពចូលកាប់ឈើគ្រញួងក្នុងដីថៃនៅតែកើតមានដដែល ។ នៅថ្ងៃដដែលខាងលើនេះ សមត្ថកិច្ចថៃបញ្ជូនយុវជនខ្មែរម្នាក់ជាប់ទោសនៅក្នុងពន្ធនាគារថៃជាច្រើនខែពីបទឆ្លងព្រំដែនខុសច្បាប់់អោយសមត្ថកិច្ចកម្ពុជាតាមច្រកជាំស្រងាំ ស្រុកអន្លង់វែង មានឈ្មោះ សែម បូណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ ឃុំទឿន ស្រុកកូនមុំ ខេត្តរតនគីរី ៕S

website_news/2016261105.txt · Last modified: 2017/03/16 12:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki