website_news:2016261107

ស្ថានទូតកម្ពុជានៅកូរ៉េ ជួយអន្ដរាគមន៍រកយុត្តិធម៌ ជូនពលការិនី ពីរនាក់ដែលថៅកែរោងចក្រ ប្រើហឹង្សាកាលពីរឆ្នាំមុន

(http://www.cen.com.kh) ថ្ងៃទី 26 វិច្ឆិកា 2016, ម៉ោង 04:28:PM) | ដោយ: ដាវុធ

ភ្នំពេញ: បន្ទាប់ពីបានទទួលសំណូមពរជួយអន្ដរាគមន៍រក យុត្តិធម៌ពីសំណាក់ពលការិនី ពីរនាក់ ឈ្មោះ កៃ គង្កា និងឈ្មោះ ហេង ប៉ុន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលត្រូវបានថៅកែប្រើអំពើហិង្សាមកលើរាងកាយ កាលពី ២ឆ្នាំកន្លងទៅ នៅរោងចក្រមួយកន្លែងក្នុងតំបន់ក្វាងជូធំ ហើយមិនទាន់ដោះស្រាយរួចរាល់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ លោក ឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានអញ្ជើញជនរងគ្រោះទាំងពីរនាក់ មកសួរនាំ និងពិនិត្យពីសំណុំរឿងនៅស្ថានទូត ដើម្បីស្វែងរកជំនួយផ្លូវច្បាប់ជូនពួកគាត់។ បច្ចុប្បន្ននេះស្ថានទូតបានរកមេធាវីស្ម័គ្រចិត្តកូរ៉េ ដោយសហការផ្ទាល់ជាមួយ លោកស្រី ប៉ាក មីហាំ ប្រធានសមាគមកម្ពុជាឆុនណាំក្វាងជូ ដើម្បីសើរើ និងពិនិត្យសំណុំរឿងនេះឡើងវិញ ហើយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រុមការងារបានរៀបចំឯកសារនៅតុលាការទីក្រុងក្វាងជូរួចរាល់ហើយ ដើម្បីស្នើសុំពិនិត្យសំណុំរឿង និងតាមដាននីតិវិធីតុលាការឡើងវិញ។

ក្រុមការងារស្ថានទូតនឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធជូនពលការិនីទាំងពីរនាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដ៏ទៃទៀត៕s

website_news/2016261107.txt · Last modified: 2017/03/16 12:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki