website_news:2016261202

ថៃដោះលែងពលរដ្ឋខ្មែរ៣នាក់ ក្រោយជាប់ពន្ធនាគារអស់២ឆ្នាំ រឿងឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃ

(http://ann.com.kh) ដោយ: ANNថ្ងៃសៅរ៌ ទី២៤ ខែធ្នូ ឆ្នាំ២០១៦

ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋខ្មែរចំនួន៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនឲ្យមកកម្ពុជាវិញតាមច្រកអន្តរជាតិជាំសាង៉ាំ ដោយប្រគល់ឲ្យនគរបាលវរៈ៩០៥ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ កន្លងទៅ ក្រោយពីពួកគេត្រូវបានថៃចាប់ឃុំខ្លួនអស់រយៈពេល២ឆ្នាំ ពីបទចូលទឹកដីរបស់គេកាប់ឈើគ្រញូង។ ពួកគេទាំងនោះ ត្រូវបានបញ្ជាក់ថា ១.ឈ្មោះ អួន ខៃ ភេទប្រុស ៣២ឆ្នាំ, ២.ឈ្មោះ ហាយ ផុង ភេទប្រុស អាយុ៤៨ឆ្នាំ និង៣.ឈ្មោះ អួន ព្រឿន ភេទប្រុស អាយុ២៦ឆ្នាំ ទាំង៣នាក់រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពលរដ្ឋខ្មែរទាំង៣នាក់នេះ ត្រូវបានទាហានថៃចាប់ខ្លួនថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយជាប់គុកនៅខេត្តស៊ីសាកេតពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃចូលតាមច្រកភូមិសាស្ថ្រក្បាលអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ៕

website_news/2016261202.txt · Last modified: 2017/03/17 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki