website_news:2016270103

សហភាពអឺរ៉ុបបង្ហាញពីក្តីបារម្ភជុំវិញវិបត្តិក្រុមអន្តោប្រវេសន៍ចេះតែកើនឡើងអាចជាគ្រោះថ្នាក់មួយ

(http://bayontv.com.kh/ January 26, 2016)

សហភាពអឺរ៉ុបបង្ហាញពីក្តីបារម្ភជុំវិញវិបត្តិក្រុមអន្តោ ប្រវេសន៍ ចេះតែកើនឡើងអាចជាគ្រោះថ្នាក់មួយអឺរ៉ុប៖ លោក ក្លាស ឌីខូស រដ្ឋមន្ត្រីផ្នែកអន្តោប្រវេសន៍របស់ប្រទេសហូឡង់ ឱ្យដឹងកាលពីថ្ងៃច័ន្ទម្សិលមិញថា ក្រុមប្រទេសជាសមាជិកសហភាពអឺរ៉ុប បានស្នើសុំឱ្យមានការត្រួតពិនិត្យតាមព្រំដែនឱ្យបានច្បាស់លាស់បំផុត ដើម្បីការពារ និងរក្សាឱ្យមានស្ថេរភាពក្នុងតំបន់ ខណៈក្រុមអ្នកភៀសខ្លួនចុះតែកើនឡើងឥតឈប់ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

សេចក្តីរាយការណ៍បន្តថា បច្ចុប្បន្នវិធានការសន្តិសុខនៅតាមព្រំដែន មិនបានរក្សាការពារឱ្យបានស្ថិតស្ថេរ និងប្រាកដប្រជានៅឡើយដែរ ជាពិសេសគឺក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ ផ្ទុយទៅវិញលំហូរនៃក្រុមជនស្វែងរកសុំសិទ្ធជ្រកកោន មានចំនួនកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក បានក្លាយជាការបង្ខិតបង្ខំធ្វើឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវចាត់វិធានការនៅតាមព្រំដែនប្រទេសរបស់ខ្លួនជាបន្តបន្ទាប់។ សេចក្តីរាយការណ៍របស់លោក ឌីមីទ្រី អារ៉ាម៉ូពូឡូស គណៈកម្មការអន្តោប្រវេសន៍អឺរ៉ុបឱ្យដឹងថា ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវប្រឈមនឹងលំហូរអន្តោប្រវេសន៍រយៈពេលយូរអង្វែងទៅមុខទៀត ប្រសិនបើមិនផ្លាស់ប្ដូរស្ថានការក៏ដូចជា គ្រោះថ្នាក់ខ្លាំងក្លាថែមទៀត ខណៈក្រុមអ្នកភៀសខ្លួនចំនួនជាង ១លាននាក់ទៅដល់អឺរ៉ុបកាលពីឆ្នាំមុន។ ចំណែកទីក្រុងប្រ៊ូសសែល និងក្រុងប៊ែរឡាំងព្រមានថា នេះជាពេលត្រូវតស៊ូប្រឹងប្រែងដោះស្រាយវិបត្តិអន្តោប្រវេសន៍ហើយ ដើម្បីឱ្យផុតពីគ្រោះថ្នាក់គ្រប់យ៉ាង៕

website_news/2016270103.txt · Last modified: 2017/02/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki