website_news:2016270401

លាក់ទុកយូរហើយ ទើបបែកធ្លាយ

(https://kohsantepheapdaily.com.kh) គេហទំព័រកោះសន្តិភាព ដោយ ៖ ម៉េង ធា (27-04-2016 08:04)

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន«កោះសន្តិភាព»បានឲ្យដឹងជំហានដំបូងថា ក្មេងស្រី១៣នាក់បានត្រូវគេលាក់ទុកក្នុងភូមិគ្រឹះមួយកន្លែងគ្មានលេខ ស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹក ក្រុមទី៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ ។

សេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២៦មេសា២០១៦ល្ងាចមិញ សមត្ថកិច្ចកំពុងសហការជាមួយអង្គការ និងព្រះរាជអាជ្ញា ដើម្បីបន្តឆែកឆេរនៅក្នុងភូមិគ្រឹះដែលមិនទាន់ស្គាល់ម្ចាស់ខាងលើ ។

ប្រភពបន្តថា មុនពេលចុះប្រតិបត្តិការនេះ គឺមានក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ បានមិនព្រមស្នាក់នៅ ខណៈម្ចាស់ភូមិគ្រឹះបង្ខំឲ្យម៉ាស្សាភ្ញៀវ រួចក្មេងស្រីនោះទូរស័ព្ទហៅម្តាយមីងឲ្យមកយកត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានម្ចាស់ភូមិគ្រឹះមិនអនុញ្ញាត ។

ក្រោយមកទើបម្តាយមីងសម្រេចប្តឹងសមត្ថកិច្ចនិងចុះឆែកឆេរតែម្តង សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ការលាក់ទុកក្មេងស្រី១៣នាក់មានអាយុចន្លោះពី១៥ឆ្នាំទៅជិត២០ឆ្នាំនេះ ក្នុងបំណងដើម្បីជួញដូរ ៕

website_news/2016270401.txt · Last modified: 2017/02/28 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki