website_news:2016270402

ខណៈនេះ សមត្ថកិច្ចបន្តឡោមព័ទ្ឋភូមិគ្រឹះដែលលាក់ក្មេងស្រី១៣នាក់

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉េង ធា ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១១:៣៨

រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា នៅវេលាម៉ោង១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ មេសា ២០១៦នេះ កងកម្លាំងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាន កំពុងឡោមព័ទ្ឋភូមិគ្រឹះគ្មានលេខមួយកន្លែង ស្ថិតនៅតាមផ្លូវម៉ាស៊ីនទឹកក្រុមទី៥ ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វារ រង់ចាំតំណាងអយ្យការ មន្ត្រីសង្គមកិច្ចនិងអង្គការក្រៅរដ្ឋាភិបាល ដើម្បីបន្តចុះពិនិត្យជាថ្មីដោយសង្ស័យលាក់ទុកក្មេងស្រី១៣នាក់មានអាយុចន្លោះពី១៥ទៅជិត២០ឆ្នាំ ដើម្បីជួញដូរនាំទៅកាន់ប្រទេសថៃ។ សូមបញ្ជាក់ថា មុនពេលចុះប្រតិបត្តិការកាលពីល្ងាចថ្ងៃម្សិលមិញនិងពេលនេះ គឺមានក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ បានមិនព្រមស្នាក់នៅ ខណៈម្ចាស់ភូមិគ្រឹះបង្ខំឲ្យម៉ាស្សាភ្ញៀវ រួចក្មេងស្រីនោះទូរស័ព្ទហៅម្តាយមីងឲ្យមកយកត្រឡប់ទៅផ្ទះវិញ ប៉ុន្តែត្រូវបានម្ចាស់ភូមិគ្រឹះមិនអនុញ្ញាត ។ ក្រោយមកទើបម្តាយមីងសម្រេចប្តឹងសមត្ថកិច្ចនិងចុះឆែកឆេរតែម្តង ៕

website_news/2016270402.txt · Last modified: 2017/02/28 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki