website_news:2016270403

PM ឃាត់ខ្លួនស្ត្រីជនជាតិខ្មែរនិងថៃ៣នាក់នៅក្នុងភូមិគ្រឹះដែលលាក់ក្មេង

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉េង ធា ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦ ម៉ោង ១៣:៣៩ (27-04-2016 13:39)

រាជធានីភ្នំពេញ ៖ ទីបំផុតទៅប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរក្នុងភូមិគ្រឹះមួយកន្លែងដែលលាក់ក្មេងស្រី១៣នាក់នៅជ្រោយចង្វារនោះបានបិទបញ្ចប់ហើយនៅវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៧ មេសា ២០១៦នេះ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះដែរថា ក្នុងប្រតិបត្តិការដែលដឹកនាំដោយលោកវរៈសេនីយ៍ត្រី សេន កូម៉ុន នាយការិយាល័យស្រាវជ្រាវនិងប្រឆាំងការជួញដូរមនុស្សនិងអនីតិជននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីតំណាងអយ្យការលោកព្រះរាជអាជ្ញារង សៀង សុខ ព្រមទាំងមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាននាពេលនេះ កងរាជអាវុធហត្ថ (PM) បានឃាត់ខ្លួនស្ត្រី៣នាក់ (ជនជាតិថៃម្នាក់)ជាមេការ និងជាគ្រូបង្រៀនអ៊ុតសក់ ហើយបាននាំខ្លួនទាំង៣នាក់និងក្មេងស្រី១២នាក់ មកកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

website_news/2016270403.txt · Last modified: 2017/02/28 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki