website_news:2016270504

លោក អ៊ិត សំហេង អញ្ជើញធ្វើ ជាសាក្សីក្នុង ពិធីចុះ MoU បញ្ជូនពលករ ទៅធ្វើការនៅ ម៉ាឡេស៊ី

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល ព្រហស្បតិ៍, ២៦ ឧសភា ២០១៦ 18:15 : ID:11

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ នេះបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នា (MoU) ស្តីពីការបញ្ជូននិងការគ្រប់គ្រងពលករធ្វើ ការតាមផ្ទះ ទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីរវាងសមាគមទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា (ACRA) និងសមាគមទីភ្នាក់ងារជាតិ ម៉ាឡេស៊ី (PIKAP) នាសណ្ឋាគារSunway ។

អនុស្សារណៈ នៃការយោគយល់គ្នានេះមានគោលបំណង ក្នុងការការពារ អត្ថប្រយោជន៍ និងសុខសុវត្ថិ ភាពរបស់ពលករ-ពលការិនីខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងសមាគមទាំងពីរ ក៍ដូចជាប្រទេសទាំងពីរផងដែរ។

ក្នុងអត្ថន័យនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ បង្ហាញអំពីតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាង ជាក់ លាក់ក្នុងការធានាបាននូវការកាពារអត្ថប្រយោជន៍ និងសុខសុវត្ថិភាពរបស់ពលករ-ពលការិនី ចាប់តាំង ពីការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលកររហូតដល់ពេលធ្វើមាតុភូមិ និវត្តន៍ ៕

website_news/2016270504.txt · Last modified: 2017/03/02 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki